មេដឹកនាំហុងកុង ៖ ពង្រាងច្បាប់ធ្វើបត្យាប័នហុងកុង​ បានស្លាប់ហើយ

09-07-2019 1:23pm

ហុងកុងៈ មេដឹកនាំហុងកុង លោកស្រី Carrie Lam បាននិយាយថា ពង្រាងច្បាប់ជម្លោះដែលនឹងអនុញ្ញាតឲ្យមានការធ្វើបត្យាប័នដល់ចិនដីគោក បាន “ស្លាប់ហើយ”។

នៅក្នុងសន្និសីទកាសែតនាថ្ងៃអង្គារនេះ លោកស្រី Carrie Lam បាននិយាយថា ការងាររបស់រដ្ឋបាលលោកស្រី លើពង្រាងច្បាប់មួយនេះ បាន “បរាជ័យទាំងស្រុង”។

ប៉ុន្តែលោកស្រី បានឈប់និយាយថា វាត្រូវបានគេដកចេញទាំងស្រុងឬយ៉ាងណានោះទេ ដូចអ្វីជាការទាមទាររបស់ក្រុមបាតុករនោះ។

ពង្រាយច្បាប់មួយនេះ បានធ្វើឲ្យមានភាពរំជើបរំជួលរយៈពេលជាច្រើនសប្តាហ៍នៅក្នុងទីក្រុងហុងកុង ហើយរដ្ឋបាលហុងកុង បានត្រៀមខ្លួនរួចរាល់ក្នុងការផ្អាកពង្រាងច្បាប់នេះ ក្នុងពេលវេលាមិនជាក់លាក់មួយ។

លោកស្រី Carrie Lam បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ប៉ុន្តែនៅតែមានភាពស្រពិចស្រពិលលើភាពស្មោះត្រង់ និងការព្រួយបារម្ភរបស់រដ្ឋបាលថាតើរដ្ឋបាលមួយនេះ នឹងត្រូវចាប់ផ្តើមដំណើរការឡើងវិញឬអត់នៅក្រុមប្រឹក្សានិតិបញ្ញត្តិ។

លោកស្រីបញ្ជាក់ថា ហេតុដូច្នេះហើយលោកស្រីសូមធ្វើការបញ្ជាក់ឡើងវិញនៅទីនេះថា គ្មានផែនការបែបហ្នឹងនោះទេ។ ពង្រាងច្បាប់មួយនេះ បានស្លាប់ទៅហើយ។

លោកស្រី Carrie Lam ធ្លាប់បាននិយាយកាលពីមុនថា ពង្រាងច្បាប់មួយនេះ នឹងត្រូវស្លាប់នៅក្នុងឆ្នាំ២០២០ ពេលដែលអាណត្តិនិតិបញ្ញត្តិបច្ចុប្បន្នដល់ទីបញ្ចប់៕