កុមារជាង១៥០នាក់ បានស្លាប់ ដោយសារការរីករាលដាលជំងឺរលាកស្រោមខួរ នៅឥណ្ឌា

26-06-2019 7:18am

ឥណ្ឌារៈ កុមារ១៥២នាក់បានស្លាប់ ដោយសារតែជំងឺរលាកស្រោមខួរ ដែលបង្កឡើងដោយសារការទទួលទានផ្លែគូលែន។

ជំងឺមួយនេះ ដែលបណ្តាលឲ្យខួរក្បាលហើម និងឆ្លងវីរុសនោះ បានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងរដ្ឋភាគខាងកើតប៊ីហា ប្រទេសឥណ្ឌា។

ពួកគេមានជំនឿថា កុមារស្លាប់ គឺក្រោយពីពួកគេទទួលទានផ្លែគូលែន ដែលមានជាតិអាស៊ីតអាមីណូ ដែលធ្វើឲ្យបង្អាក់ដល់ការបង្កើតជាតិស្ក និងនាំឲ្យកើតមានកម្រិតជាតិស្កក្នុងឈាមចុះទាប។

លោកហាស់ វ៉ាដហាន់ គឺជារដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌា បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺមួយនេះ ឲ្យបានឆាប់រហ័សបំផុត។

លោកបាននិយាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ សាលារៀននៅក្នុងតំបន់ត្រូវបានបិទទ្វារ ស្របពេលដែលក្រុមជំនាញសុខាភិបាល បានក្រើនរំឭកដល់ឪពុកម្តាយថាមិនត្រូវឲ្យកូនៗលេងនៅកណ្តាលថ្ងៃនោះទេ។

ការរីរាលដាលនៃជំងឺរលាក់ស្រោមខួរនេះដែរ កាន់តែមានស្ថានភាពធ្ងន់ធ្ងរថែមមួយកម្រិតទៀត ដោយសារតែរលកកម្តៅ ពេលដែលសីតុណ្ហភាពនៅទីក្រុងប៉ាត់ណា រដ្ឋប៊ីហា បានកើនឡើងដល់ទៅជាង៤៥អង្សាសេ៕