ផ្ទះ២ខ្នង លេខរៀងទី២៨/២៩ ត្រូវបានសាងសង់ជូនអតីតយុទ្ធជន នៅស្រុករវៀង

12-06-2019 4:42pm

ព្រះវិហារៈ លោក ចាន់ សុភត្រ្តា ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បន្តចុះជួយសាងសង់ផ្ទះជូន អតីតយុទ្ធជន ជួបការលំបាក និងមិនមានផ្ទះរស់នៅមិនបានសមរម្យ ។

ជាក់ស្ដែងនាព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក  ច័ន្ទ សុភ័ត្រ្តា ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ រួមជាមួយ អនុប្រធាន សអក ខេត្ត , ក្រុម, ស.ស.យ.ក , ប្រជាការពារ , អាជ្ញាធរដែនដីនិងនាក់ពាក់ព័ន្ធ បានចុះជួយលើកផ្ទះចំនួន២ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជន ១មានឈ្មោះ សោម វិន អាយុ៧០ឆ្នាំ ជាជនពិការ រស់នៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ទទួលបានផ្ទះ៤x៦ចំណាយថវិការអស់ចំនួន៦.៥០០០០០រៀល ទី២មានឈ្មោះ ព្រាប ស៊ីន ភេទប្រុស អាយុ៤០ឆ្នាំ ជាជនពិការ រស់នៅភូមិ ឃុំជាមួយគ្នាផងដែរ។

ការសាងសង់ផ្ទះ២ខ្នងជួនអតីតយុទ្ធជននេះផងដែរ គឺថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

លោកប្រធានសមាគមន៍បានមានប្រសាសន៍ថា នេះជាការយកចិត្តទុកដាក់ពី សម្ដេចប្រធាន និងលោក គន់ គីម អគ្គលេខាធិការ រួមនិងលោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្ត គិតគួរពីទុកលំបាកនិងជួយដោះស្រាយដល់អតីតយុទ្ធជនយើងមិនទុកឲ្យលំបាកលំបិននោះឡើយ៕