ការដេញថ្លៃគម្រោងកែ​លម្អ​ផ្លូវលំចំនួន១០ ក្នុងស្រុកកំពង់រោទ៍ មាន​ភាព​រញ៉េរញ៉ៃ​

12-06-2019 3:15pm

ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១២ខែមិថុនា២០១៩នៅសាលប្រជុំសាលាស្រុកកំពង់រោទ៌មានរៀបចំពិធីដេញថ្លៃគម្រោងកែរលម្អរផ្លូវលំក្រាលខ្សាច់ភ្នំនិងក្រាលក្រួសក្រហមចំនួន១០ខ្សែក្នុងឃុំចំនួន១០នៃរដ្ឋបាលស្រុកកំពង់រោទ៌ដោយមានការចូលរួមជាអធិបតីពីលោក ពិសី អភិបាលស្រុកកំពង់រោទ៌និងមន្ត្រីលត្ថកម្មខេត្តនិងក្រុមប្រឹក្សាឃុំទាំង១០ដែលជាម្ចាស់គម្រោងព្រមទាំងតំណាងក្រុមហ៊ុនចំនួន២៧ក្រុមហ៊ុនបានចូលរួមដេញថ្លៃ។

ការដេញថ្លៃនេះដែរគឺមើលទៅមានភាពរញ៉ីរញ៉ៃខ្វះសណ្តាប់ធ្នាប់ធ្វើឲ្យដំណើរការដេញថ្លៃពន្យាពេលលើសម៉ោងកំណត់៣០នាទី គឺការកំណត់ពេលវលាចាប់ទទូលពាក្យនៅវេលាម៉ោង៩និង០០នាទីព្រឹក បិទឈប់ទទួលពាក្យនៅវេលាម៉ោង៩និង១០នាទីព្រឹកក៏ប៉ុន្តែពន្យាពេលដល់វេលាម៉ោង៩និង៤០នាទីព្រឹកដោយសារមនុស្សតំណាងក្រុមហ៊ុនមកចូលរួមដេញថ្លៃបង្កើតភាពរញ៉ីរញ៉ៃដើរប្រសេចប្រសាចខ្លះឈរទ្រឹងមិនព្រមយកឯកសារដាក់ចូលដេញថ្លៃទេរហូតដល់មន្ត្រីលទ្ធកម្មប្រកាស់បិតទើបនាំគ្នាប្រច្រៀតដាក់ដេញថ្លៃហើយក្រុមហ៊ុនខ្លះទៀតពេលក្រុមប្រឹក្សាឃុំលោកបិទឈប់ទទួលហើយនៅតែតវាសុំដាក់ដេញថ្លៃដែរធ្វើឲ្យមន្ត្រីបច្ចេកទេសក្រពុលមុខយ៉ាងខ្លាំង។

មុននិងដំណើរការដាក់ឲ្យដេញថ្លៃលោកសុចពិសីអភិបាលស្រុកកំពង់រោទ៌បានមានប្រសាសន៍ណែនាំអំពីគោការណ៍និងលក្ខណ្ឌ័ក្នុងការដាក់ដេញថ្លៃនេះថា សូមឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់ដែលមកចូលរួមដេញថ្លៃគម្រោងកែរលម្អរផ្លូវទាំង១០ខ្សែរនេះ គឺក្រុមហ៊ុនដែលមានអាជ្ញាបន័និងមានប្រាក់កក់២០ភាគរយទើបមានសិទ្ធិចូលដាក់ដេញថ្លៃ។

ការដេញថ្លៃនេះទៀតសោទ ត្រូវតែគិតអំពីស្តង់ដាបច្ចេកទេសនិងមានគុនភាពសូមកុំចេះតែដាក់តម្លៃទាបចង់តែពីឈ្នះចង់តែពីបានហើយពេលចាប់ដំណើរការជួសជុលកែរលម្អរផ្លូរស្រែកត្អូញត្អែរថាខាតសុំឲ្យអជ្ញាធរជួយគឺមិនអាចទេសូមពិចារណា និងពិនិត្យស្ថានភាពផ្លូវនិងតម្លៃដី ក្រួសករហមនិងខ្សាច់ភ្នំ តម្លៃលូកាត់ប្រឡាយ ឲ្យបានច្បាស់លាស់ ជាពិសេសត្រូវធ្វើទៅតាមគម្រោង តាមបទដ្ឋានស្តង់ដាបច្ចេកទេសដែលចុះកិច្ចព្រមព្រៀងរបស់មន្ត្រីលទ្ធកម្មនិងម្ចាស់គម្រោង។ហើយអ្វីដែលគួរឲ្យព្រួយបារម្មណ៍នោះគឺគុណភាពផ្លូវនៅពេលកែលម្អររួចតើធ្វើតាមស្តង់ដាបច្ចេកទេសដែរឬទេបលទ្ធផលដេញថ្លៃដាក់តម្លៃទាបជាងតម្លៃការប៉ាន់ប្រមាណរបស់ម្ចាស់គម្រោងចាប់ពី៤០ភាគរយរហូតដល់ក្រោម៥០ភាគរយទៅទៀតនោះ។សូមពិនិត្យមើលទាំងអស់គ្នា។

១,ឃុំញរ គម្រោងកែរលម្អរផ្លូវក្រាលថ្មបំបែក ប្រវែង១,៧០០ម៉ែត្រ ទទឹង៣,៥០ម៉ែត្រកម្រាស់ថ្មបំបែក០,១៥ម៉ែត្រតម្លៃប៉ាន់ស្មានទឹកប្រាក់១០២,៩១៨,៧០០រៀល។មានក្រុមហ៊ុនដាក់ ៥សំណើរក្រុមហ៊ុនដែលដេញបានគឺក្រុមហ៊ុនហាក់លក្ខិណា ដាក់តម្លៃទាប គឺ៖ ៥០,៦៦០,០០០រៀល។(ក្រោម៥០%)

២,ឃុំខ្សែត្រ គម្រោងកែរលម្អរផ្លូវដីក្រាលក្រួសក្រហម១ខ្សែប្រវែង២,៦០០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់ក្រួសក្រហម០,១៥ម៉ែត្រស្លាកផ្លូវ១តម្លៃប៉ាន់ស្មាន១១៨,៣៣០,០០០រៀល។មាន៤ក្រុមហ៊ុនដាក់សំណើរក្រុមហ៊ុនដេញបានគឺក្រុមហ៊ុនហាក់លក្ខិណា តម្លៃទាប ៦៤,៧៤០,០០០រៀល(ក្រោម៥០%)។

៣,ឃុំសំឡី ផ្លូវក្រាលក្រួសក្រហមប្រវែង១,២០០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៩៥,៤៩៣,៨០០រៀល។មាន៤ក្រុមហ៊ុនដេញថ្លៃ ក្រុមហ៊ុនម៉ីសម្បត្តិខនស្រ្តាក់សិនដេញបានតម្លៃ៥១,៤៨០,០០០រៀល(លើ៥០%)។

៤,ឃុំថ្មី ផ្លូវក្រាលខ្សាច់ភ្នំប្រវែង១,៧៥០ម៉ែត្រទទឹង៣,៥០ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៨៩,២៨១,៥០០រៀល។ក្រុមហ៊ុនម៉ីសម្បត្តិដេញបានតម្លៃ៤៧,៤៥០,០០០រៀល(លើ៥០%)។

៥,ឃុំសំយ៉ោង ផ្លូវលំក្រាលខ្សាច់ភ្នំប្រវែង១,៨០០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៧៥,៧៣២,៥០០រៀល។ ក្រុមហ៊ុនម៉ីសម្បត្តិខនស្រ្តាក់សិនដេញបានតម្លៃទាប៤០,៨៦០,០០០រៀល(លើ៥០%)។

៦,ឃុំព្រៃធំ ផ្លូវក្រាលខ្សាច់ភ្នំប្រវែង១,៨០០ម៉ែត្រទទឹង៣,៥០ម៉ែត្រកម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន៧៤,១៨២,៧០០រៀល។ ក្រុមហ៊ុនអ៊ុវណ្ណៈដេញបាន តម្លៃ៤០,១៤០,០០០រៀល(ក្រោម៥០%)។

៧,ឃុំព្រះពន្លា ផ្លូវក្រាលខ្សាច់ភ្នំប្រវែង២,០៧០ម៉ែត្រទទឹង៣,៥០ម៉ែត្រកម្រាស់០,១៥ម៉ែត្រតម្លៃប៉ាន់ស្មាន៨៦,៣៧៥,៣០០រៀល។ ក្រុមហ៊ុនអ៊ុវណ្ណៈដេញបានតម្លៃ៤៣,០៥៦,០០០រៀល(លើ៥០%)។៨,ឃុំបន្ទាយក្រាំង ផ្លូវក្រាលខ្សាច់ភ្នំប្រវែង១,២៥០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រនិងដាក់លូកាត់ប្រឡាយ៣កន្លែងតម្លៃប៉ាន់ស្មាន៨៧,៦៥៤,៥០០រៀល។

ក្រុមហ៊ុនពុតកន្ថា ដេញបានតម្លៃ៥០,៣០០,០០០រៀល(លើ៤០%)។ចំពោះឃុំរាជមន្ទីរនិងឃុំ១ទៀតមិនបានថតទេ។មហាជនបានរិះគន់ថាផ្លូវលំដែលជួសជុលកែរលម្អរកន្លងមកគឺគ្មានគុណភាពទេធ្វើខាងមុខខូចខាងក្រោយផ្លូវខ្លះទៀតធ្វើបាន២ខែទៅ៣ខែគឺខូចអស់ហើយគឺឡើងគម្រោងធ្វើរហូត។បើតាមមន្រ្តីលត្ថកម្មម្នាក់បានបង្ហើបឲ្យដឹងថា ផ្លូវលំដែលដេញថ្លៃ ផ្លូវមូលដ្ឋានដែលប្រើប្រាក់ភិភាជរបស់គម្រោងក្រុមប្រឹក្សាឃុំសង្កាត់ក្រសួងកុងត្រាជួសជុលថែទាំតែរយៈពេល៦ខែប៉ុណ្ណោះទើបផ្លូវថ្នល់លំ ចេះតែខូចនោះកុំឆ្ងល់ពេកទាន។ប្រជាពលរដ្ឋសំណូមពរសូមឲ្យអាជ្ញាធរខេត្តគួរតែចុះពិនិត្យដំណើរការដេញថ្លៃកែរលម្អរផ្លូវនេះផងមហាជនប្រាប់ថា មានបញ្ហាខុសប្រកតីនិងរញ៉ីរញ៉ៃណាស់៕