បញ្ជូនអ្នកលក់គ្រឿងញៀន នៅក្លឹបមក្សាន្ត “លុចសារី” ១៧នាក់ ឡើងតុលាការ

12-06-2019 11:30am

ភ្នំពេញៈ អ្នកលក់គ្រឿងញៀន អ្នកសម្រួលផ្ដល់ទីតាំងឲ្យ​ជក់គ្រឿងញៀន​នៅក្លឹប “លុចសារី” ចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ជនសង្ស័យទាំង១៧នាក់ ក្នុងនោះ មានជនជាតិវៀតណាម៥នាក់ ដែលត្រូវបញ្ជូនមកអោយតុលាការរួមមាន៖

-ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិកក្លឹប ។

-ទី២ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់។

-ទី៣ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ ។

-ទី៤ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ។

-ទី៥ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់។

-ទី៦ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់។

-ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់។

-ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់ ។

-ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-ទី១០ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-ទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-ទី១២ឈ្មោះ ស៊ុ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-ទី១៣ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-ទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-ទី១៥ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-ទី១៦ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។

-និងទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ជាសន្តិសុខ។

ក្លឹបកម្សាន្ត លុច្សសារី (Luxurious) មានទីតាំងនៅផ្ទះលេខ៥៣ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបង្ក្រាប កាលពីយប់ថ្ងៃទី៨ មិថុនា នៅតំណាក់កាលទី១ ឃាត់ខ្លួនចំនួន ៤១៧ នាក់ (ស្រី១៨១នាក់) ប៉ុន្តែនៅតំណាក់កាលទី២ នៅសល់៤០៨នាក់ ដែលត្រូវធ្វើតេសទឹកនោមរកសារធាតុញៀននៅក្នុងខ្លួន។

ក្នុងនោះមាន៩៣នាក់ (ជនជាតិខ្មែរ ៦២នាក់) ត្រូវសមត្ថកិច្ចរកឃើញថា មានផ្ទុកសារធាតុញៀន។ ដោយឡែកមនុស្សជាង៣០០នាក់ទៀត ដែលមិនមានការពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ។

ក្នុងចំណោមមនុស្សដែលផ្ទុកសារធាតុញៀនទាំង៩៣នាក់ មានជនជាតិខ្មែរ៦២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមណ្ឌលអប់រំ និងបន្សាបគ្រឿងញៀនឱកាសខ្ញុំ ខណៈជនបរទេសចំនួន៣១នាក់ «ជនជាតិវៀតណាម១៤នាក់, ជនជាតិចិន ១៤នាក់ , ជនជាតិសឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់» ទៀតត្រូវចាប់បញ្ជូនទៅអោយអគ្គនាយកដ្ឋានអន្តោប្រវេសដើម្បីរៀបចំបែបទបញ្ជូនទៅប្រទេសកំណើតវិញ។

ដោយឡែកជនសង្ស័យ១៧នាក់ «វៀតណាម៥នាក់ » អយ្យការអមតុលាការ កំពុងធ្វើការសាកសួរនាព្រឹកនេះ៕