ទីតាំងប្រហារជីវិតសាធារណៈ ៣២៣កន្លែង ត្រូវបានបញ្ជាក់ នៅកូរ៉េខាងជើង

11-06-2019 3:51pm

ក្រុងសេអ៊ូលៈ ក្រុមសិទ្ធិមនុស្ស បាននិយាយនៅថ្ងៃអង្គារនេះថា ទីតាំងប្រហារជីវិតសាធារណៈចំនួន៣២៣កន្លែង ត្រូវបានគេផ្តល់អត្តសញ្ញាណ ពិសេស គឺទីតាំងប្រហារជីវិតតាមច្រាំងទន្លេ ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល សម្រាប់ការកាត់ទោសប្រហារជីវិតនៅមុខមហាជន។

របាយការណ៍របស់ក្រុមការងារយុត្តិធម៌អន្តរកាល (TJWG) គឺជាលទ្ធផលមួយនៃការស្រាវជ្រាវរយៈពេល៤ឆ្នាំ ហើយនិងការធ្វើបទសម្ភាសន៍ជាមួយនឹងអ្នករត់ចោលជួរកូរ៉េខាងជើង ជាង៦២០នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសកូរ៉េខាងជើង។

លោក សារ៉ា អាសុន ប្រធានក្រុមស្រាវជ្រាវរបស់ TJWG បាននិយាយថា ការប្រហារជីវិតសាធារណៈ ក្នុងគោលដៅដើម្បីក្រើនរំឭកដល់ប្រជាជនកូរ៉េខាងជើងពីគោលនយោបាយផ្តាច់ការនៅក្នុងរបបមួយនេះ។

ប៉ុន្តែសម្រាប់ហេតុផលទី២ និងហេតុផលសំខាន់បំផុត គឺចង់ដើម្បីបង្ហាញពីវប្បធម៌បំភិតបំភ័យ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋធម្មតា៕