ក្លិបភាគច្រើននៅក្របខ័ណ្ឌ Serie A ជំទាស់នឹងកំណែរទម្រង់នៅ Champions League

11-06-2019 1:32pm

បាល់ទាត់ៈ ក្លិបចំនួន១៥នៅក្របខ័​ណ្ឌ Serie A បានជំទាស់ទាំងស្រុង ចំពោះផែនការជម្លោះរបស់សមាគមក្លិបបាល់ទាត់អឺរ៉ុប(ECA) ដើម្បីធ្វើកំណែទម្រង់ការប្រកួត Champions League ដែលគាំទ្រដោយក្លិបយក្សអ៊ីតាលី Juventus។ នេះបើយោងតាមសេចក្តីរាយការណ៍នៅអ៊ីតាលី បានឲ្យដឹងនៅថ្ងៃអង្គារនេះ។

លោក Andrea Agnelli គឺជាប្រធានក្លិប Juventus ដែលជាប្រធាន ECA កាលពីសប្តាហ៍មុន បាននិយាយការពារដល់គម្រោងការធ្វើកំណែរទម្រង់នៅការប្រកួត Champions League អំឡុងសមាជរបស់UEFA គឺជាការប៉ុនប៉ងមួយដើម្បីសង្រ្គោះក្លិបតូចៗពីការអភិរក្សនិយមរបស់ក្រុម Leagueកំពូលធំៗទាំង៥នៅអឺរ៉ុប។

កាសែត Gazzetta Dello Sport បានរាយការណ៍ថា ការបោះឆ្នោតមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ដោយក្រុម Italian Football Leagueពាក់ព័ន្ធនឹងអត្តបទរួមគ្នាជំទាស់នឹងគម្រោងការមួយនេះ។

ក្លិប Juventus តែមួយគត់ ជំទាស់នឹងអត្ថបទនេះ ខណៈដែលក្លិប Roma, Inter Milan, AC Milan និងក្លិប Fiorentina សុទ្ធតែគាំទ្រដូចគ្នា។

សូមបញ្ជាក់ថា សមាគម ECA បានស្នើសុំឲ្យការប្រកួត Champions Leagueបង្កើតឡើងពី១២៨ក្រុម នៅស្ថាប័ន League ទាំង៣។

ក្របខណ្ឌកំពូល នឹងបង្កើតឡើងដោយ៤ពូលមាន៨ក្រុម ក្នុងនោះក្រុមកំពូលទាំង៦ នៅវគ្គជម្រុះនិមួយៗ សម្រាប់ការប្រកួតវគ្គបន្ទាប់មិនសំខាន់ថាពួកគេបញ្ចប់លេខប៉ុន្មាននៅក្នុង Leagueក្នុងស្រុករបស់ពួកគេនោះឡើយ។

ប៉ុន្តែក្រុមចំនួន១៥នៅក្របខណ្ឌ Serie Aបានជំទាស់ទៅហ្នឹងសំណើរមួយនេះ ដោយពួកគេលើហេតុផលថា វានឹងនាំឲ្យចុះខ្សោយប្រាក់ចំណូលរហូតដល់៣៥ភាគរយនៅក្របខណ្ឌកំពូល៕