ប្រេសិតពិសេសសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ ស្របពេលជួបវិបត្តិនយោបាយ

11-06-2019 11:35am

ស៊ូដង់ៈ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអះអាងថា ប្រេសិតពិសេសកំពូលមួយរូបរបស់សហរដ្ឋអាមេរិក ប្រចាំនៅអាហ្វ្រិក នឹងធ្វើដំណើរទៅកាន់ប្រទេសស៊ូដង់ក្នុងសប្តាហ៍នេះ ស្របពេលកើតមានភាពរំជើបរំជួលនយោបាយនៅទីនោះ។

លោក ទីប័រ ហ្គាជី គឺជារដ្ឋមន្រ្តីជំនួយការសហរដ្ឋអាមេរិកប្រចាំនៅអាហ្រ្វិក នឹងអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារមកលើជនស៊ីវិល។

គួរឲ្យដឹងថា ក្រុមកម្មករ បានធ្វើកូដកម្មថ្នាក់ជាតិ ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដើម្បីដាក់សំពាធមកលើរដ្ឋាភិបាលយោធាកាន់អំណាច ដើម្បីទុកផ្លូវឲ្យមានការគ្រប់គ្រងស៊ីវិលវិញម្តង។

មនុស្ស៤នាក់ ត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃកូដកម្ម ក្រោយកងកម្លាំងសន្តិសុខ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់រំសេវពិតមកលើពួកគេ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា លោកណាជី នឹងជំរុញឲ្យគណបក្ស ធ្វើការឆ្ពោះទៅរកការបង្កើតនូវបរិស្ថានផ្តល់អំណាចឲ្យកិច្ចប្រជុំរវាងភាគីទាំង២ អាចចាប់ផ្តើមឡើងវិញបាន។

លោក ណាជី នឹងពិភាក្សាលើស្ថានភាពមួយនេះ ជាមួយនាយករដ្ឋមន្រ្តីអេត្យូពី លោក អាប៊ី អាម៉េដ ដែលបានព្យាយាមសម្របសម្រួលរវាងក្រុមប្រឹក្សាយោធា និងក្រុមប្រឆាំងនៅក្នុងប្រទេសស៊ូដង់ មុនពេលធ្វើដំណើរទៅកាន់ប្រទេសម៉ូសំប៊ីក និងប្រទេសអាហ្វ្រិកខាងត្បូង៕