មេធាវីកូនក្តីចោទប្រកាន់កីឡាករ Neymar គិតប្រុងដកពាក្យបណ្តឹង ដោយសារគ្មានភស្តុតាងគ្រប់គ្រាន់

10-06-2019 3:59pm

បាល់ទាត់ៈ វែបសាយប្រេស៊ីល G1 បានរាយការណ៍ថា មេធាវីថ្មីរបស់ស្រ្តីវ័យក្មេងម្នាក់ ដែលស្ថិតនៅកណ្តាលករណីរឿងអាស្រូវចាប់រំលោភសេពសន្ថវៈចោទប្រកាន់ ពាក់ព័ន្ធនឹងកីឡាករ Neymar កំពុងពិចារណាលើការដកពាក្យបណ្តឹងវិញ បើសិនជាកូនក្តីរបស់គាត់មិនអាចផ្តល់ភស្តុតាងបន្ថែមទៀតទេនោះ។

លោក Danilo Garcia Andrade បានដាក់ពាក្យបណ្តឹងរបស់នាង NajilaTrindade Mendes de Souza នៅដើមសប្តាហ៍នេះ ហើយលោកចង់បានវីដេអូរយៈពេល៧នាទី ដែលបានថតអំឡុងការជួបលើកទី២របស់នាង ជាមួយតារាបាល់ទាត់របស់ក្រុមជម្រើសជាតិប្រេស៊ីលម្នាក់នេះ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

នាង Trindade រក្សារការថតវីដេអូនេះ ដែលវីដេរយៈពេលប៉ុន្មានវិនាទី បានលេចធ្លាយតាមព័ត៌មានសង្គម ដែលរួមទាំងភស្តុតាងសំខាន់ផងដែរ។ វាគឺជាផ្នែកមួយនៃការផ្តល់ភស្តុតាង ដែលនាងប្រគល់ជូនក្រុមនគរបាលប្រេស៊ីល កាលពីថ្ងៃសុក្រ។

យោងតាមសម្តីរបស់នាង Trindade បានឲ្យដឹងថា រូបភាពត្រូវបានថតដោយ Tabletដែលត្រូវបានគេលួចយកទៅ ប៉ុន្តែម្ចាស់ផ្ទះជាកន្លែងដែលនាងរស់នៅ បានច្រានចោលចំពោះករណីចោរលួចមួយនេះ។

យោងតាមវែបសាយ G1បានឲ្យដឹងទៀតថា នាងអះអាងផងដែរថា នាងមានភស្តុតាងផ្សេងទៀត ដែលរក្សាទុកនៅកន្លែងសុវត្ថិភាព។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមេធាវីដំបូងរបស់នាង Trindade បានដើរចេញពីករណីមួយនេះទៅហើយ ដោយសារតែនាងដាក់ពាក្យបណ្តឹងពីករណីរំពានរាងកាយ ហើយមិនមែនជាករណីចាប់រំលោភសេពសន្ថវៈនោះទេ៕