ការនាំចេញទំនិញរបស់ចិន កើនឡើងជាងគេរំពឹងទុក បើទោះជាពន្ធអាមេរិកឡើងថ្លៃ

10-06-2019 3:56pm

ចិនៈ ការនាំចេញទំនិញរបស់ចិន បានកើនឡើងមិននឹកស្មានដល់ក្នុងខែឧសភា កន្លងទៅ ថ្វីត្បិតតែពន្ធអាមេរិកឡើងថ្លៃជាងមុនក៏ដោយ ប៉ុន្តែការនាំចូលធ្លាក់ចុះវិញ ក្នុងកម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ គឺជាសញ្ញាមួយនៃតម្រូវការក្នុងស្រុកចុះខ្សោយ ដែលអាចបង្ខំឲ្យទីក្រុងប៉េកាំងបង្កើនវិធានការ។

ក្រុមអ្នកវិភាគមួយចំនួន សង្ស័យថា ក្រុមហ៊ុននាំចេញរបស់ចិន អាចនឹងប្រញាប់ប្រញាល់ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផុតពីការដំឡើងពន្ធលើទំនិញ៣០០ពាន់លានដុល្លារដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានគំរាមថានឹងដាក់ជូន នៅក្នុងជម្លោះសង្រ្គាមពាណិជញជកម្មឡើងកម្តៅយ៉ាងឆាប់រហ័សរបស់ពួកគេ។

ប៉ុន្តែទិន្នន័យល្អប្រសើរជាងគេរំពឹងទុកនាថ្ងៃចន្ទនេះ ទំនងជាមិនអាចបំបាត់ការភ័យខ្លាចថា សង្រ្គាមពាណិជ្ជកម្មយូរអង្វែងរវាងអាមេរិក និងចិន មិនអាចចៀសផុតបាននោះទេ ជាហេតុធ្វើឲ្យសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ។

ទិន្នន័យគយ បានបង្ហាញថា ការនាំចេញកាលពីខែឧសភា របស់ចិន បានកើនឡើង១.១ភាគរយ ច្រើនជាងឆ្នាំមុន បើប្រៀបធៀបនឹងការរំពឹងទុកទីផ្សារសម្រាប់ការធ្លាក់ចុះតិចតួច៕