Rafael Nadal ផ្តួលគូប្រកួត Dominic Thiem ដើម្បីលើកពាន French Open

10-06-2019 3:19pm

វាយតឺន្នីសៈ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករ Rafael Nadal ការពារបានជើងឯក French Open ដោយយកឈ្នះកីឡាករលេខ៤ពិភពលោក Dominic Thiem មកពីអូស្រ្តាលី ចំនួន៤សិតដើម្បីលើកពានមួយនេះ ជាលើកទី១២របស់គាត់។

កីឡាករអេស្ប៉ាញម្នាក់នេះ បានឈ្នះសម្រាប់ឆ្នាំទី៣ជាប់ៗគ្នា នៅ Roland Garros ជាមួយនឹងជ័យជំនះក្នុងលទ្ធផលពិន្ទុ6-3 5-7 6-1 6-1។

កីឡាករវ័យ៣៣ឆ្នាំម្នាក់នេះ គឺជាកីឡាករលើកដំបូងគេហើយដែលបានឈ្នះជើងឯកមួយនេះ ១២លើកនៅ Grand Slam ហើយបច្ចុប្បន្នលោកឈ្នះជើងឯកធំសរុបទាំង១៨លើក។

កីឡាករ Nadal បាននិយាយថា លោកមិនអាចពន្យល់ពីអ្វីដែលលោកសម្រេចបាននោះទេ ហើយនិងអារម្មណ៍របស់លោកបែបណា។ វាគឺជាក្តីសុបិនក្លាយជាការពិត។

លោកបន្តថា ពេលលេងកាលពីឆ្នាំ២០០៥ លោកមិនធ្លាប់ដែលគិតថា លោកនឹងអាចលេងនៅឆ្នាំ២០១៩នោះទេ។ វាគឺជាពេលវេលាដ៏អស្ចារ្យមួយ ហើយវាពិតជាពិសេសខ្លាំងណាស់សម្រាប់លោក។

ជ័យជំនះនេះដែរ បានធ្វើឲ្យកីឡាករ Nadalនៅសល់ជើងឯក Grand Slam ២ទៀតប៉ុណ្ណោះ នឹងតាមទាន់កីឡាករស្វីស Roger Federer ដែលគាត់បានយកឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនិងជើងឯក៣ទៀតនឹងតាមស្មើកីឡាករលំដាប់ថ្នាក់លេខ១ពិភពលោក Novak Djokovic របស់ស៊ែប៊ី  ដែលការប៉ុនប៉ងរបស់គាត់ត្រូវបានបញ្ចប់ក្រោមថ្វីដៃកីឡាករ Thiem៕