ក្រុមជម្រើសជាតិព័រទុយហ្គាល់ បំបាក់ហូឡង់​ ១-០ ដើម្បីលើកពាន Nations League

10-06-2019 3:14pm

បាល់ទាត់ៈ ក្រុមជម្រើសជាតិម្ចាស់ផ្ទះព័រទុយហ្គាល់ បានលើកពានជាលើកទី២របស់ពួកគេ ក្នុងរយៈពេល៣ឆ្នាំ ក្រោយពីបំបាក់ក្រុមជម្រើសជាតិហូឡង់១-០នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League។

ក្រុមរបស់លោក Fernando Santos សម្រេចបានជោគជ័យម្តងរួចមកហើយនៅការប្រកួត European Championship កាលពីឆ្នាំ២០១៦ ហើយគ្រាប់បាល់ក្នុងតង់ទី២របស់កីឡាករ Goncalo Guedesល្មមគ្រប់គ្រាន់សម្រាប់ជ័យជំនះរបស់ពួកគេនៅក្នុងទីក្រុង Porto ដែលលោក Santosបាននិយាយថា វាគឺជាភស្តុតាងនៃការបង្រួបបង្រួមរបស់ពួកគេ ក្នុងនាមជាក្រុមដ៏រឹងមាំមួយ។

លោក Santosបាននិយាយថា សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ យើងប្រៀបបាននឹងគ្រួសារតែមួយដែលមិនអាចបំផ្លាញបាន គឺជាគ្រួសារមួយដែលដឹងនូវអ្វីដែលយើងអាចធ្វើបាន។ យើងដឹងច្បាស់ថា យើងអាចឈ្នះការប្រកួតមួយនេះ។

ជ័យជំនះនេះដែរ សម្រេចបានដោយកីឡាករ Guedesគឺជាខ្សែបម្រើស្លាបរបស់ក្លិប Valeciaពេលដែលគាត់ពេនមួយជើងចូលក្នុងសំណាញ់ទីបានសម្រេច បន្ទាប់ពីការកាត់បាល់ថយក្រោយរបស់កីឡាករ Bernardo Silva ធ្វើឲ្យអ្នកចាំទី Jasper Cillessen របស់ក្រុមជម្រើសជាតិហូឡង់ខកចិត្តជាខ្លាំង។

ក្រុមជម្រើសជាតិហូឡើងទំនងជាអាចស្រោចស្រង់ជោគវាសនារបស់ខ្លួនបានខ្លះវិញផងដែរ ប៉ុន្តែការតែតបាល់ពេញមួយទំហឹងរបស់កីឡាករ Memphis Depay ត្រូវបានអ្នកចាំទី Rui Patricio របស់ក្លិប Wolves សង្រ្គោះបានសម្រេច៕