ជ័យ សុវ៉ាត បញ្ចេញបទថ្មី យុវវ័យគាំទ្រខ្លាំង

10-06-2019 12:11pm

ភ្នំពេញៈ រយៈពេលប៉ុន្មានថ្ងៃនេះ បទចម្រៀងថ្មីមួយទៀតរបស់លោក ជ័យ សុវ៉ាត តារាសាន់ដេ មានចំណងជើងថា «ស្មានថាគេស្រឡាញ់យើង» បានបង្ហោះលើបណ្តាញសង្គមឃើញថា មានការទាក់ទាញចំនួនអ្នកចូលមើលឡើងជាបន្តបន្ទាប់។ បទចម្រៀងថ្មីនេះ ចាប់ផ្តើមចាក់ដោតអារម្មណ៍មិត្តយុវវ័យថា ក្រៅពីពិរោះ អារម្មណ៍ក៏​ចាក់ដោតខ្លាំងដែរ។

ចាប់តាំងពី ជ័យ សុវ៉ាត ក្លាយជាតារាចម្រៀងនៅសាន់ដេមក ស្រាប់តែផ្ទុះការទាក់ទាញរហូតបទដែលលោកចេញច្រៀងលើកណា ក៏​មានការពេញនិយមធ្វើឲ្យ​រាស៊ី សុវ៉ាត នៅជាមួយសាន់ដេកាក់កបតែម្តង។

ដោយឡែកបទថ្មី ដែលលោកបានលើកមកបកស្រាយនេះ ឃើញថា ក៏​មិនចាញ់បទចាស់ៗមុនៗនោះឡើយ។ ម្ល៉ោះហើយ ទើបធ្វើឲ្យ ជ័យ សុវ៉ាត កាន់តែមានការរីករាយចិត្តបន្តការងារក្នុងផលិតកម្មជាបន្តទៀត ដើម្បីបំបែកការគាំទ្រ។

តោះចូលរួមស្តាប់បទចម្រៀងថ្មីរបស់ ជ័យ សុវ៉ាត ដូចតទៅ ៖