ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បើកពិធីក្រុងពលីរឿងភាគថ្មី «ភ្លើងគំនុំ»

10-06-2019 9:10am

ភ្នំពេញៈ នាព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ២០១៩នេះ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍​លេខ៥ បានរៀបចំពិធីក្រុងពលីរឿងភាគថ្មីរបស់ខ្លួនជាបន្តទៀត ដែលមានចំណងជើងថា«ភ្លើងគំនុំ»។ ភាពយន្តភាគថ្មីនេះ រំពឹងថា នឹងទទួលបានការគាំទ្រជាបន្តទៀត បន្ទាប់ពីភាពយន្តភាគជាច្រើនរបស់ប៉ុស្តិ៍​មួយនេះទទួលបានការចូលចិត្តពីទស្សនិកជន។

តំណាងទូរទស្សន៍ប៉ុស្តិ៍​លេខ៥ បានឲ្យដឹង​ថា រឿងភាគថ្មីនេះ ប្រព្រឹត្តិទៅយ៉ាងរលូនសូមឲ្យ​តារាដែលចូលរួមថតទទួលបានការជោគជ័យ ហើយតស៊ូក្នុងការសម្តែង។ យើងសម្តែងដូចជាការបង្ហាញនូវការតស៊ូជីវិតពិតរបស់មនុស្សសង្គម។ ដូចនេះជីវិតត្រូវតែតស៊ូ ហើយតួអង្គនីមួយៗត្រូវតែចេះសម្តែង ហើយមិនប្រកាន់យកអត្តចរិកទាំងនោះដូចសាច់រឿងនោះសំខាន់យើងត្រូវបម្រើប្រជាពលរដ្ឋ។

កញ្ញា ឌី សូនីតា បានឲ្យ​ដឹងថា នាងរីករាយដែលបានចូលរួមសម្តែងជាមួយប៉ុស្តិ៍​លេខ៥ រឿង«ភ្លើងគំនុំ» ដោយសន្យាថា នឹងខិតខំសម្តែងឲ្យ​បានល្អតាមសាច់រឿងផ្តល់ឲ្យ​របស់អ្នកដឹកនាំរឿង។ នាងសប្បាយចិត្ត ព្រោះប៉ុស្តិ៍​លេខ៥ តែងតែលើកស្ទួយវិស័យភាពយន្តខ្មែរជួយតារាខ្មែរឲ្យ​មានការងារធ្វើជាបន្តបន្ទាប់ ឲ្យ​បានសាងស្នាដៃចែកគ្នាល្បីឈ្មោះ។

វត្តមានតារាចូលរួមមាន ៖ ឌី សូនីតា ទឹម រដ្ឋា និន សុធារ៉ា ភីយ៉ាដា លោក ជន អ៊ី ចិត្រា ព្រមទាំងតារាមួយចំនួនទៀត៕