ក្លិប Real Madrid ជះលុយ១៥០លានផោន មកលើខ្សែប្រយុទ្ធ Eden Hazard របស់ក្លិប Chelsea

08-06-2019 11:51am

បាល់ទាត់ៈ ក្លិបអធិរាជស Real Madrid បានយល់ព្រមនឹងកិច្ចព្រមព្រៀងមួយ ដើម្បីទិញខ្សែប្រយុទ្ធ Eden Hazard ពីក្លិបតោខៀវ Chelsea សម្រាប់តម្លៃមួយដែលអាចកើនឡើងរហូតដល់ទៅ១៥០លានផោន។

កីឡាករ Eden Hazard បានចុះហត្ថលេខាលើកុងត្រារយៈពេល៥ឆ្នាំ ហើយនិងបង្ហាញខ្លួនជាកីឡាកររបស់ក្លិប Real Madridនៅថ្ងៃទី១៣ ខែមិថុនាខាងមុខនេះ ហើយលោកនៅតែជាកម្មវត្ថុនៃការពិនិត្យសុខភាពប៉ុណ្ណោះ។

ខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិកម្នាក់នេះ រកបាន១១០គ្រាប់ពី៣៥២ប្រកួតឲ្យក្លិប Chelsea ក្រោយផ្ទេរពីក្លិប Lilleកាលពីឆ្នាំ២០១២ ហើយនិងរកបាន២គ្រាប់ ពេលដែលពួកគេឈ្នះក្រុម Arsenal នៅវគ្គផ្តាច់ព្រ័ត្រ Europa Leagueកាលពីសប្តាហ៍មុន។

កីឡាករ Hazard បាននិយាយនៅលើ Facebookរបស់លោកថា ការចាកចេញពីក្លិប Chelseaគឺជាការសម្រេចចិត្តធំ និងពិបាកបំផុតនៅក្នុងអាជីពរបស់លោក គិតមកទល់នឹងពេលនេះ។

លោកបន្តថា លោកសង្ឃឹមថា អ្នករាល់គ្នានឹងយល់ថា លោកត្រូវតែតាមប្រម៉ាញ់ជំពូកថ្មីរបស់លោក គឺដូចជាអ្នករាល់គ្នាគួរតែធ្វើដែរ ពេលដែលអ្នកមានឱកាសតាមប្រម៉ាញ់ក្តីសង្ឃឹមរបស់អ្នក។

ខណៈពេលនោះដែរ ប្រធានក្លិប Chelseaលោក Marina Granovskaia បាននិយាយថា អនុស្សាវរីយ៍ដែលកីឡាករ Hazard បន្សល់ទុកជាមួយពួកយើង នឹងមិនក្រៀមស្វិតនោះទេ៕