K-POP World Festival រៀបចំដោយស្ថានទូតកូរ៉េ ទទួលបានប្រជាប្រិយពីយុវជនខ្មែរ

08-06-2019 9:11am

ភ្នំពេញៈ នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បាន​ប្រារព្ធកម្មវិធីប្រកួត K-POP World Festival វគ្គដំបូងនៅក្នុងប្រទេសកម្ពុជា (K-POP World Festival) និងកម្មវិធីមហោស្រពវប្បម៌កូរ៉េប្រចាំឆ្នាំ២០១៩ ក្នុងបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីប្រកួត K-POP World Festivalនេះ ជាកម្មវិធីសម្រាប់ប្រិយមិត្តគាំទ្រវិស័យ K-POP ទូទាំងពិភពលោក ដែលត្រូវបានរៀបចំឡើងដោយស្ថានីយទូរទស្សន៍ KBS ក្រសួងការបរទេសប្រទេសកូរ៉េ និងមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌បរទេស ដោយកម្មវិធីវគ្គដំបូង ត្រូវបានប្រារព្ធឡើងនៅតាមប្រទេសនីមួយៗ ហើយធ្វើការជ្រើសរើសអ្នកតំណាងរបស់ប្រទេសនោះ ពីក្នុងចំណោមម្ចាស់ជ័យលាភីក្នុងវគ្គដំបូង ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតទូទាំងពិភពលោក ដែលនឹងប្រារព្ធឡើងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង Changwon នៃប្រទេសកូរ៉េ។

តាមរយៈការប្រកួតនេះ ឃើញថា បេក្ខជនបេក្ខនារី ដែលបានចូលរួមក្នុងការប្រកួតទាំងអស់មានសមត្ថភាពក្នុងការរាំ និងច្រៀងបានយ៉ាងល្អឥតខ្ចោះ ហាក់បីដូចជាតារាចម្រៀង K-POPយ៉ាងនេះដែរ។

សូមលើកទឹកចិត្តចំពោះបេក្ខជនដែលបានចូលរួមប្រកួត ស្ថានទូតកូរ៉េ នឹងបន្តរៀបចំកម្មវិធីវប្បធម៌ផ្សេងៗទៀតដូចជា មហោស្រពភាពយន្តកូរ៉េ ដើម្បីអបអរគម្រប់ខួប១០០ឆ្នាំរបស់ខ្សែភាពយន្តកូរ៉េឆ្នាំនេះ ការប្រកួតកីឡាតៃក្វាន់ដូរទូទាំងប្រទេស ដើម្បីចូលរួមប្រកួតកីឡាស៊ី​ហ្គេមដែលរៀបចំឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា៕