Neymar ចូលខ្លួនបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស​ ពាក់ព័ន្ធនឹងការបង្ហោះរូបភាពបំផិតបំភ័យ

08-06-2019 7:25am

បាល់ទាត់ៈ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កីឡាករ Neymar គឺជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានធ្វើដំណើរទៅកាន់ស្ថានីយនគរបាលក្រុង Rio de Janeiro ដើម្បីចូលខ្លួនបំភ្លឺនៅក្នុងករណីស៊ើបអង្កេតថាតើ គាត់មានបានបំពានច្បាប់ដែរឬយ៉ាងណា ដោយការបង្ហោះរូបភាពបំភិតបំភ័យរបស់ស្រ្តីវ័យក្មេងម្នាក់ ដែលបានចោទប្រកាន់លោកថា បានចាប់រំលោភរូបនាងនោះ។

តារាស៊ូពើស្តាម្នាក់នេះ បានធ្វើដំណើរទៅកាន់ស្ថានីយនគរបាល ដើម្បីប៉ុនប៉ងការពារខ្លួនលោក ដោយអង្គុយលើរទេះរុញ ក្រោយរងរបួសកជើងរបស់គាត់ កាលពីយប់មុន នៅក្នុងការប្រកួតលក្ខណៈមិត្តភាពមុនការប្រកួត Copa America ដែលបានធ្វើឲ្យគាត់បាត់មុខពីការប្រកួតមួយនេះ។

ពេលដែលលោកធ្វើដំណើរឆ្ពោះទៅកាន់សារព័ត៌មាន ក្រោយចូលបំភ្លឺទៅកាន់ក្រុមនគរបាល តារាបាល់ទាត់ម្នាក់នេះ បានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមរបស់គាំទ្ររបស់គាត់ សម្រាប់ការគាំទ្ររបស់ពួកគេ។

លោកបាននិយាយថា លោកមានអារម្មណ៍ស្រលាញ់ចូលចិត្តពួកគេខ្លាំងណាស់។

សូមបញ្ជាក់ថា របួសរបស់កីឡាករបាល់ទាត់ថ្លៃជាងគេបំផុតនៅលើពិភពលោកម្នាក់នេះ បានក្លាយជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមួយដល់ក្រុមជម្រើសជាតិម្ចាស់ផ្ទះប្រេស៊ីល សម្រាប់ការត្រៀមខ្លួនរបស់ពួកគេនៅព្រឹត្តការណ៍ដណ្តើមជើងឯកបាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ៕