កំហុសខ្សែការពារ ធ្វើឲ្យអង់គ្លេស ជ្រុះចេញពី Nations League ក្រោមថ្វីជើងក្រុមជម្រើសជាតិហូឡង់

07-06-2019 10:21am

បាល់ទាត់ៈ ក្រុមជម្រើសជាតិអង់គ្លេស ទទួលរងការខកចិត្តជាងគេ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពេលដែលពួកគេបង្កកំហុសការពារដ៏អាក្រក់មួយ ជាហេតុនាំឲ្យពួកគេជ្រុះចេញពីការប្រកួត Nations League ក្រោយចាញ់ក្រុមជម្រើសជាតិហូឡង់ ៣-១ នៅក្នុងទីក្រុង Guimaraes។

បាល់ប៉េណាល់ទី របស់កីឡាករ Marcus Rashford នៅនាទី៣២ ត្រូវបានផ្តល់ជូន ក្រោយពេលគាត់ត្រូវបានបង្កកំហុសដោយកីឡាករ Matthijs de Ligt ធ្វើឲ្យក្រុមរបស់លោក Gareth Southgate មានគុណសម្បត្តិមុន។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ De Ligt បានធ្វើឲ្យមានការផ្លាស់ប្តូរ ពេលដែលគាត់ឆ្មក់បានឱកាសពីការលេងអន់នៅជ្រុងលីង ដើម្បីតែតបាល់បញ្ចូលទីបានសម្រេចនៅ១៧នាទីចុងក្រោយ។

ក្រុមជម្រើសជាតិអង់គ្លេសបានគិតថា គ្រាប់បាល់តាមក្រោយរបស់ខ្សែប្រយុទ្ធ Jesse Lingard ទំនងជាបានធ្វើឲ្យពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតសម្ពោធន៍ដំបូង Nations Leagueហើយជាមួយក្រុមម្ចាស់ផ្តះព័រទុយហ្គាល់ នៅក្នុងទីក្រុង Portoនាថ្ងៃអាទិត្យខាងមុខនេះ តែត្រូវបានប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VARចូលមកធ្វើអន្តរាគមន៍ ហើយសម្រេចច្រានចោលគ្រាប់បាល់ ដោយសារតែអកហ្ស៊ើ។

ក្រុមជម្រើសជាតិហូឡង់ មិនសូវជាមានប្រៀបប៉ុន្មាននោះទេ ប៉ុន្តែពួកគេឡើងទៅជួបជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយសារតែកំហុសរបស់ខ្សែការពារនៅម៉ោងបន្ថែមលើកទី១របស់ក្រុមជម្រើសជាតិអង់គ្លេស ដើម្បីធ្វើឲ្យពួកគេសម្រេចបានជ័យជំនះ៣-១បែបនេះ៕