៣គ្រាប់របស់ Cristiano Ronaldo ជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Nations League

06-06-2019 10:33am

បាល់ទាត់ៈ កីឡាករ Cristiano Ronaldo រកបាន៣គ្រាប់យ៉ាងអស្ចារ្យ ពេលដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ  Nations League ជាមួយនឹងជ័យជំនះ៣-១លើក្រុមជម្រើសជាតិស្វីស ក្នុងទឹកដី Estadio do Dragao។

កីឡាករ Ronaldo វ័យ៣៤ឆ្នាំ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខមុន ជាមួយនឹងការស៊ុតបាល់ពិន័យ Free-kickដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងតង់ទី១ ដែលគេមើលឃើញបាល់ហោះទៅចូលបាតទីជ្រុងខាងស្តាំ ផុតដៃអ្នកចាំទី Yann Sommer របស់ក្រុមជម្រើសជាតិស្វីស។

ក្រុមជម្រើសជាតិស្វីស បានតាមស្មើវិញនៅក្នុងតង់ទី២ ពេលដែលកីឡាករ Ricardo Rodriguez ពេនមួយជើងបានសម្រេចពីការស៊ុតបាល់ប៉េណាល់ទី ក្រោយការស្ទាក់ស្ទើររបស់អាជ្ញាកណ្តាល Felix Brych ក្នុងការផ្តល់ជូននោះ។

ប៉ុន្តែក្រោយពីពិគ្រោះយោបល់ជាមួយអ្នកពិនិត្យទីលានប្រកួតរបស់គាត់ ការសម្រេចចិត្តត្រូវបានផ្តល់ជូននូវបាល់ប៉េណាល់ទី សម្រាប់កំហុសរបស់កីឡាករ Nelson Semedo មកលើកីឡាករ Steven Zuber របស់ក្រុមជម្រើសជាតិស្វីស។

ការសម្រេចចិត្តមួយនេះដែរ ធ្វើឲ្យក្រុមម្ចាស់ផ្ទះពិបាកក្នុងការរៀបក្បួនប្រយុទ្ធរបស់ពួកគេបន្តទៀត ខណៈដែលការប្រកួតទំនងជាឈានដល់ម៉ោងបន្ថែមនោះ។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Ronaldoបានធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយ ជាមួយនឹងការពេនមួយជើងបានសម្រេចពីការបញ្ជូនរបស់កីឡាករ Bernardo Silva ចូលទៅក្នុងបាតទីជ្រុងខាងស្តាំ មុនពេលស៊ុតបាល់ចូលមុំតែមួយនៅនាទី១០២។

ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប៉ះជាមួយក្រុមឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀតនៅថ្ងៃព្រហស្បត្តិ៍នេះ រវាងក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិហូឡង់ ដោយក្នុងនោះវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅទីក្រុង Porto នាថ្ងៃអាទិត្យខាងមុខនេះ៕