មាស អាលីស ស្គាល់ជាតិយន្តហោះលើកដំបូង

03-06-2019 1:52pm

ភ្នំពេញៈ នេះជាសំណាងមួយខ្លាំងសម្រាប់តារាចម្រៀងសំឡេងដូចអ្នកស្រី ហួយ មាស ដែលអ្នកសិល្បៈសព្វថ្ងៃស្គាល់ថា មាស អាលីស ស្រាប់តែបោះពួយហោះទៅអាមេរិកបាត់ហើយកាលពីព្រឹកម្សិលមិញនេះ។ ការចាកចេញទៅអាមេរិក ធ្វើឲ្យ​គេចាប់អារម្មណ៍ខ្លាំង ដែលសុខៗនាងបានវិសាចាកចេញទៅស្របពេលទូតមួយនេះធ្វើការរឹតបន្ទឹង។

តារារូបនេះ និយាយថា «នេះជាឱកាសលើកដំបូង ដែលនាងបានស្គាល់ជាតិឡើងយន្តហោះចេញទៅក្រៅប្រទេសនិងគេ បន្ទាប់ពីក្តីស្រម៉ៃតែងតែគិតមិនដឹងពេលណាស្គាល់ក្រៅប្រទេស។ ដំណើរលើកនេះ ពិតជាការងារមួយដ៏​ធំសម្រាប់នាងផ្ទាល់ ព្រោះត្រូវឃ្លាតពីមាតុភូមិដល់ទៅ៧ខែ គឺជាការងារមួយចាត់ទុកដូចក្ដី​សុបិន្ត។

អាលីស លើកឡើងទៀតថា ផលវិជ្ជមានដែលនាងផ្ទាល់ទទួលបានការទាក់ទាញរហូតមានឱកាសទៅអាមេរិក ដោយសារតែនាងចេះបទអ្នកស្រី ហួយ មាស ជាច្រើនបទយកទៅច្រៀងតាមកម្មវិធីទូរទស្សន៍នានាច្រើនជាភាពទាក់ទាញមួយ។ ចំណុ​ចមួយទៀត គេតាមដានឯកសារនាងឃើញថា មានបណ្តាប្រព័ន្ធ​ព័ត៌មានធំៗមួយចំនួន ចុះផ្សាយជុំវិញការងារសិល្បៈរបស់នាងក៏ក្លាយជាកត្តាជំរុញមួយដែរ។ ដូចនេះកិច្ចការដល់៧ខែ នាងបានហាត់រៀនជ្រើសរើសចម្រៀងមួយចំនួន ដែលកប់បាត់ មិត្តអ្នកស្តាប់មិនធ្លាប់ឭ យកទៅច្រៀងបង្ហាញផ្សំជាមួយបទផ្សេងៗជំនាន់ដើមផងដែរ។

ជាតារាចម្រៀងមែនតែ អាលីស ក៏​ជាអតីតអ្នកអត្ថាធិប្បាយដ៏​មានបទពិសោធន៍ប្រចាំវិទ្យុកន្លងទៅរាប់ឆ្នាំ មុនពេលលេចធ្លោសិល្បៈ៕