នួន បូរ៉ា នៅក្មេង តែតួលេខចូលច្រៀង ក្បែរ១០ឆ្នាំ

23-05-2019 8:11am

ភ្នំពេញៈ លោកនួន បូរ៉ាតារាចម្រៀងសំឡេងធ្ងន់ហើយអ្នកសិល្បៈភាគច្រើនបញ្ជាក់ថាខ្លួនក្មេងសំឡេងចាស់បានបង្ហាញវត្តមានក្នុងសិល្បៈប្រមាណច្រើនឆ្នាំ។បើទោះជាលោកជួបបញ្ហាផ្សេងៗក្នុងវិស័យចម្រៀងពិបាកក្នុងការដណ្តើមប្រជាប្រិយភាពបែបណាក៍លោកនៅតែតស៊ូពុះពារ។

លោកនួន បូរ៉ាបានចូលបម្រើវិស័យសិល្បៈតាំងពីនៅវ័យជំទង់ដើរទាក់ទងគេច្រៀងតាមឆាកតន្ត្រីផ្សាយបន្តផ្ទាល់ពីមួយទៅមួយជាមួយម្តាយ។លោកបង្ហាញស្នាដៃតាំងពីក្មេងហើយត្រូវបានអ្នកដឹកនាំកម្មវិធីសិល្បៈតាមរយៈតន្ត្រីផ្សាយបន្តផ្ទាល់ម្នាក់ៗភ្ញាក់ផ្អើលគ្រប់គ្នាដោយសារតែមានសំឡេងពិរោះធ្ងន់នៅក្មេងតែសំឡេងចាស់។ម្ល៉ោះហើយសូម្បីតែលោកចារិទ្ឋីនិងលោកគង់ វិសាលអ្នកដឹកនាំកម្មវិធីរមែងពេញចិត្តហើយផ្តល់ឱកាសឲតារាប្រុសរូបនេះឡើងច្រៀងបញ្ចេញសមត្ថភាពឲបានកាន់តែមានគេស្គាល់។

លោកនួន បូរ៉ាដែលពេញនេះពេញរូបរាងហើយសិល្បៈក៍កាន់តែមានគេស្គាល់បានឲដឹងថាលោកនៅតែស្រវាការងារសិល្បៈដោយសារតែលោកពេញចិត្តតាំងពីក្មេង។លោកថាហែលឆ្លងពីមុខរបរនេះចង់១០ឆ្នាំបើទោះជាមានកម្រិតបែបណាក៍លោកពិតជាមានមោទនភាពចំពោះការងារស្នាដៃដែលបានតស៊ូតាំងពីតូចមកនេះជាទេពកោសល្យរបស់យើង។លោកមានតែអរគុណអ្នកគាំទ្រនិងបងៗសិល្បៈព្រមទាំងអ្នកដឹកនាំកម្មវិធីសិល្បៈទាំងអស់រមែងផ្តល់ឱកាសស្រឡាញ់រាប់អានមានមុខលើឆាកតន្ត្រីជាហូរហែរតាំងពីក្មេងរហូតពេញវ័យ៕