ប្ដីញៀនថ្នាំ យកកាំបិតខ្វែវកាប់ប្រពន្ធ ដាច់ក្បាល សមត្ថកិច្ចឡោមព័ទ្ធ ចាប់ខ្លួនបានភ្លាមៗ

21-05-2019 3:23pm

បាត់ដំបងៈ ប្ដីញៀនថ្នាំ​ហួសកម្រិតរហូតខូចប្រព័ន្ធសរសៃប្រសាទ បាត់បង់ម្ចាស់ការលើ​ខ្លួនឯង បាន​យកកាំបិតខ្វែវ ទៅកាប់ប្រពន្ធដាច់ក្បាល ត្រូវបានសមត្ថកិច្ចឡោមព័ទន្ធចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព។

ជនរងគ្រោះ​ជា​ប្រពន្ធឈ្មោះ ម៉ាន់ សុធា អាយុ៣៧ឆ្នាំ រស់នៅ​ក្នុងភូមិចម្ការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវប្ដី(ជនដៃដល់) ឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ យកកាបិតកាប់ស្លាប់ភ្លាមៗ ក្នុងបរិវេណលំនៅដ្ឋាន កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកព្រលឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ បានប្រើកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាល រួចយកទៅបោះចោលខាងមុខផ្ទះក្បែរថ្នល់ ហើយត្រូវបានសមត្ថកិច្ចឡោមព័ទ្ធបានភ្លាមៗតែម្ដង។

ចំពោះ​មូលហេតុមិនទាន់ដឹងនោះទេ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​ ហើយ​មកទល់ពេលនេះ ជនដៃដល់ ត្រូវបានកម្លាំងអធិការស្រុកបាណន់ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕