ក្លិប Lyon លើកបន្តុបលោក Sylvinho ឲ្យជំនួសលោក Bruno Genesio ជាគ្រូបង្វឹកថ្មីរបស់ពួកគេ

18-05-2019 3:21pm

បាល់ទាត់ៈ កាសែត L’Equipe បានរាយការណ៍ថា ក្លិប Lyon បានយល់ព្រមនឹងកិច្ចព្រមព្រៀងមួយដើម្បីតែងតាំងលោក Sylvinho ជាគ្រូបង្វឹកបន្ទាប់របស់ពួកគេ។

គួរឲ្យដឹងថា អតីតកីឡាកររបស់ក្រុម Barcelonaនិងក្រុម Arsenalម្នាក់នេះ ត្រូវបានគេតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលក្រោមអាយុ២៣ឆ្នាំសម្រាប់ព្រឹត្តការណ៍ Tokyo Olympics 2020កាលពីខែមេសាកន្លងទៅ។

ទោះបីជាយ៉ាងនេះក៏ដោយ កាសែត L’Equipe បានរាយការណ៍កាលពីថ្ងៃសុក្រថា គ្រូបង្វឹកវ័យ៤៥ឆ្នាំម្នាក់នេះ ត្រូវបានគេដោះលែងរួចទៅហើយពីការងាររបស់លោកជាមួយក្រុមជម្រើសជាតិប្រេស៊ីល ហើយនិងបន្តវេនពីលោក Bruno Genesio ក្នុងការដឹកនាំក្រុមនៅក្របខណ្ឌ Ligue 1 មួយនេះ។

សូមបញ្ជាក់ថា លោក Genesio នឹងត្រូវចាកចេញពីក្លិប Lyonនាដំណាច់រដូវកាលនេះ ក្រោយចំណាយពេល៣រដូវកាលកន្លះ ហើយកាសែត L'Equipe បានរាយការណ៍ថា លោក Sylvinho ច្បាស់ជាត្រូវជំនួសតំណែងរបស់គាត់ ក្រោយយល់ព្រមនឹងល័ក្ខន្តិកៈកាលពីថ្ងៃសុក្រម្សិលមិញ៕