សេដ្ឋកិច្ចចិន នៅតែរីកចម្រើនឥតឈប់ឈរ ថ្វីត្បិតតែមានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក

16-05-2019 4:21pm

ចិនៈ ក្រសួងការបរទេសចិន បាននិយាយថា សេដ្ឋកិច្ចនៅក្នុងប្រទេសចិន នៅតែរក្សាកំណើនឥតឈប់ឈរ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរសារតាម Twitter ថា សហរដ្ឋអាមេរិក ស្ថិតនៅក្នុងទីតាំងដ៏អស្ចារ្យមួយក្នុងការចរចាពាណិជ្ជកម្ម។

លោក ហ្គេង សួង អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា វិធានការគាំពារនិយមរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ចចិន ប៉ុន្តែវាមិនអាចឈ្នះទាំងស្រុងនោះទេ។

ក្រសួងការបរទេសចិន បាននិយាយថា វាមិនល្បី ឬយុត្តិធម៌នោះទេសម្រាប់សហរដ្ឋអាមេរិកមកបំពានលើអំណាចរដ្ឋរបស់ពួកគេ ដោយមានគោលដៅមកលើក្រុមហ៊ុនចិននោះ។

គេរំពឹងថា លោកត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីរារាំងក្រុមហ៊ុនសហរដ្ឋអាមេរិក ពីការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ដែលអាចធ្វើឲ្យមានហានិភ័យចំពោះសន្តិសុខជាតិ។

ចិនបាននិយាយថា មាននូវប្រទេសជាច្រើនដ៍ទៃទៀតដែលចង់ធ្វើមុខជំនាញជាមួយចិន ដើម្បីបំពេញចន្លោះប្រហោងរបស់ពួកគេ ក៏ដូចជាទទួលបានផលចំណេញពីការអភិវឌ្ឍន៍របស់ចិន៕