លោក Pep Guardiola ទទួលបានការតែងតាំងជាអ្នកចាត់ការឆ្មើម ប្រចាំនៅបាល់ទាត់អង់គ្លេស

15-05-2019 11:55pm

បាល់ទាត់ៈ កាលពីថ្ងៃអង្គារ លោក Pep Guardiola គឺជាអ្នកចាត់ការរបស់ក្លិប Man City បានផ្តួលលោក Jurgen Klopp អ្នកចាត់ការរបស់ក្លិប Liverpool ដើម្បីឈ្នះជើងឯកលើកទី២របស់គាត់ ក្នុងរយៈពេល៣ថ្ងៃ ពេលដែលលោកទទួលបានការតែងតាំងជាគ្រូបង្វឹកឆ្នើម League Managers' Association manager។

ក្រុម Man City របស់លោក Guardiola ការពារបានជើងឯក Premier League កាលពីថ្ងៃអាទិត្យ ដោយផ្តួលក្រុម Liverpool របស់លោក Klopp ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ នៅដំណាច់សង្រ្គាមសមរភូមិវាលស្មៅបៃតងដ៏ស្វិតស្វាញរបស់ពួកគេ។

ដោយបានឈ្នះពាន League Cup មុនគេនៅក្នុងយុទ្ធនាការនេះ ក្រុមរបស់លោក Guardiola អាចបញ្ចប់ជើងឯកក្នុងស្រុកទាំង៣របស់ពួកគេជាលើកដំបូងមិនធ្លាប់ដែលមានពីមុន ក្នុងពិភពបាល់ទាត់អង់គ្លេស ពេលដែលពួកគេប៉ះជាមួយក្រុម Watford នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងទឹកដី Wembley នាថ្ងៃសៅរ៍ខាងមុខនេះ។

លោក Guardiola ត្រូវបានគេបោះឆ្នោតជ្រើសរើសមុនលោក Jurgen Klopp របស់ក្លិប Liverpool អ្នកចាត់ការក្លិប Spurs លោក Mauricio Pochettino ដែលបានជួយក្រុមមាន់ខ្នាយមាស ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងមិនធ្លាប់ដែលមានពីមុនរបស់ពួកគេ ហើយនិងលោក Nuno Espirito Santo អ្នកចាត់ការរបស់ក្លិប Wolves ដែលបានបញ្ចប់លេខ៧ នៅរដូវកាលដំបូងនៃការវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលបាល់ទាត់អង់គ្លេសវិញ៕