បុគ្គលិកដេប៉ូប្រេងតេលា លើកស្លាកយីហោមិនប្រយ័ត្ន ប៉ះខ្សែកាបស្រាតឆក់របួសទាំង៣នាក់ នៅម្ដុំផ្សារទួលពង្រ

15-05-2019 11:52am

ភ្នំពេញៈ សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានបុគ្គលិកដេប៉ូតេលាចំនួន៣នាក់ បាននាំគ្នាលើកស្លាកយីហោដេប៉ូសាំង ដោយមិនបានប្រុងប្រយ័ត្ន ក៏ប៉ះជាមួយខ្សែកាបស្រាត បណ្ដាលឲ្យឆក់រងរបួសធ្ងន់ស្រាល៣នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅដេប៉ូសាំងយីហោ "សូត្រ សេង" នៅផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ។

ភ្លាមៗនោះ ខាងម្ចាស់ដេប៉ូបានដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ។ យ៉ាងណាមិញ ជនរងគ្រោះទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងចុះធ្វើការសាកសួរ។

សូមរងចាំព័ត៌មានពិស្ដារបន្តិចទៀតនេះ៕