ជុន ណារ៉ា ចូលដល់វ័យល្មមមានគូ តែសុំរកលុយយោងគ្រួសារសិន

15-05-2019 11:47am

កម្សាន្តៈ តារាសម្តែង ជុន ណារ៉ា ដែលពុះពារជាមួយអាជីពសិល្បៈបានរំលេចស្នាដៃជាបន្តបន្ទាប់នៅក្នុងអាជីព ដែលលោកស្រឡាញ់។ពេញវ័យចូលដល់ម៉ែឲ្យយកគ្រួសារតារាប្រុសរូបនេះ នៅមិនទាន់ស្រវាយកសុខតែឯងដ្បិតលោកចង់ឲ្យគ្រួសារធូរចិត្តយិតយោងឲ្យល្អជាងនេះ ទើបចូលរោងការ។

តារាប្រុសរូបនេះ មិនតក់ក្រហល់រឿងគូរអនាគត ដោយសារតែរូបលោកយល់ថា ជាមនុស្សប្រុសមេគ្រួសារប្រសិនបើលោកយកនារីណាម្នាក់ធ្វើជាគូរហើយរស់នៅលំបាកនោះធ្វើឲ្យខូចឈ្មោះជាបុរស។ ម្ល៉ោះហើយវ័យកាលល្មមមានគូរណារ៉ាមិនបានយកចិត្តទុកដាក់ក្រោយពេលទ្រព្យរកបាននៅក្នុងខ្លួនមិនទាន់ដល់គោលដៅនិងបំណងផ្សេងៗក៏មិនទាន់ត្រដែតឡើង។

តារារាងខ្ពស់រូបនេះ បានឲ្យដឹងថា ផ្អិបជីវិតគូសិនព្រោះថា៥ឆ្នាំទៀត ក៏មិនទាន់ហួសពេលយកពេលជួយទ្រទ្រង់ជីវភាពអ្នកផ្ទះឲ្យល្អក៏ជារឿងមានន័យ។ ម្យ៉ាងទៀត បើមានគូរគេមើលមកសាច់ញាតិយើងសមរម្យយើងក៏មានតម្លៃ។ អ៊ីចឹងហើយមានតែការព្យាយាមដើរសម្តែងសន្សំទុនទាន់ពេលគេត្រូវការសាងស្នាដៃឲ្យល្អឲគេស្គាល់ទោះមិនល្បីខ្លាំងក៏មានគេស្គាល់នោះអស់ចិត្ត។ ណាមួយចង់មានឈ្មោះក្នុងសិល្បៈឲ្យច្រើនស្រណុកងាកទៅបង្កើតមុខរបរផ្សេងមួយទៀត៕