កូរ៉េខាងជើង និងកូរ៉េខាងត្បូង រួមគ្នាសម្តែងតម្រ្តីដ៏គួរភ្ញាក់ផ្អើលមួយ នៅសៀងហៃ

14-05-2019 10:20pm

ក្រុងសៀងហៃៈ តារាចម្រៀងកូរ៉េខាងជើង នាង Kim Song Mi និងអ្នកលេងវីយ៉ូឡុងកូរ៉េខាងត្បូង លោក Won Hyung Joon បានរួមគ្នាសម្តែងតន្រ្តីជាលើកដំបូងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅឯមជ្ឈមណ្ឌលវិចិត្រសិល្បៈបូព៌ាសៀងហៃ ស្ថិតក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

នៅក្នុងការសម្តែងដ៏កម្រមួយនេះ ក្រុមសិល្បករ-សិល្បការីទាំង២នាក់ សង្ឃឹមថា នឹងអាចប៉ះប៉ូវការបែងចែកគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំង ពាក់ព័ន្ធនឹងបញ្ហាការទូតនុយក្លេអ៊ែរនោះ។

លោក Won ក្នុងឯកសណ្ឋានពណ៌ស និងនាង Kim Song Mi ក្នុងឯកសណ្ឋានពណ៌ក្រហម បានសម្តែងបទចម្រៀង "Songs My Mother Taught Me" របស់អ្នកនិពន្ធសញ្ជាតិឆេក Antonin Dvorak រួមគ្នាជាមួយនឹងក្រុមវង់តន្ត្រីរបស់ចិន។

ក្រោយបញ្ចប់ការសម្តែង ពួកគេបានចាប់ដៃគ្នា និងឱនក្បាល ហើយនិងទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំង ពីទស្សនិកជនចិន៕