អតីតតារាចម្រៀងកូរ៉េ ក្រុម Big Bang លោក Seungri ឡើងតុលាការ សម្រាប់សវនាការពាក់ព័ន្ធដីកាចាប់ខ្លួនរបស់លោក

14-05-2019 6:30pm

កូរ៉េខាងត្បូងៈ លោក Seungri ដែលជាអតីតសមាជិកមួយរូប នៅក្នុងក្រុមតារាចម្រៀង Big Bang របស់ផលិតកម្ម K-pop បានធ្វើដំណើរមកដល់តុលាការក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ សម្រាប់សវនាការលើដីកាចាប់ខ្លួនរបស់លោក។

ក្រុមនគរបាល បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើករណីចោទប្រកាន់ថា តារាចម្រៀងវ័យ២៨ឆ្នាំម្នាក់នេះ ប៉ុនប៉ងរៀបចំសេវាកម្មផ្លូវភេទខុសច្បាប់ សម្រាប់ក្រុមនិយោគិនមុខជំនួញរបស់លោក។

តុលាការស្រុកកណ្តាលក្រុងសេអ៊ូល ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តនៅយប់ថ្ងៃអង្គារនេះ ថាតើត្រូវចាប់ខ្លួនលោក Seungri ឬយ៉ាងណានោះ៕