ប្រធានាធិបតី ឌូទែរតេ ជិតសម្រេចបានជោគជ័យ នៅការបោះឆ្នោតពាក់កណ្តាលអាណត្តិ

14-05-2019 6:25pm

ហ្វីលីពីនៈ យោងតាមលទ្ធផលមិនទាន់ផ្លូវការ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទែរតេ ទំនងជានឹងសម្រេចបានជោគជ័យនៅការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការឯកភាពលើគោលនយោបាយរបស់លោក និងការត្រួសត្រាយផ្លូវសម្រាប់ផែនការជម្លោះបំផុតរបស់លោក។

សង្រ្គាមប្រឆាំងគ្រឿងញៀនសម្លាប់មនុស្សរបស់លោក ឌូទែរតេ បានធ្វើឲ្យមានការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ តែបែរជាវាពេញនិមយទៅវិញនៅក្នុងចំណោមប្រជាជនហ្វីលពីន ចាប់តាំងពីលោកឈ្នះឆ្នោតធ្វើជាប្រធានាធិបតី កាលពីឆ្នាំ២០១៦។

យោងតាមទិន្នន័យមួយ បញ្ចេញដោយក្រុមសង្កេតការបោះឆ្នោត PPCRV បានឲ្យដឹងថា ការបោះឆ្នោតកាលពីថ្ងៃចន្ទ បេក្ខជនស្ម័គ្រស្មោះ នឹងរដ្ឋបាលលោក ឌូទែរតេ សម្រាប់ព្រឹទ្ធសភា បាននាំមុខការបោះឆ្នោតនេះ។

សន្លឹកឆ្នោត៩៤ភាគរយ ដែលបានរាប់កាលពីព្រឹកថ្ងៃអង្គារ សម័្ពន្ធមិត្តលោក ឌូទែរតេ ស្ថិតលើផ្លូវដណ្តើមបាន៩អានសៈ ក្នុងចំណោម១២អាសនៈ មាននៅក្នុងព្រឹទ្ធសភា៕