អព្ភូតហេតុពិតមែន! Liverpool បំបាក់ Barcelona ទាំង២ជើង ៤-៣ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League

08-05-2019 11:57am

បាល់ទាត់ៈ អ្នកចាត់ការរបស់ក្លិប Liverpool លោក Jurgen Klopp បាននិយាយថា លោកហាក់ដូចជា “រំភើបចិត្តជ្រុលពេកហើយ” ពេលមើលឃើញក្រុមកីឡាកររបស់គាត់ស្រក់ទឹកភ្នែក ក្រោយបញ្ចប់ការវិលត្រឡប់មកវិញ នៅពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏ធំបំផុតរបស់ពួកគេ ដើម្បីយកឈ្នះក្រុម Barcelona ទាំង២ជើង៤-៣។

ក្រុមហង្សក្រហម បានចាញ់ការប្រកួតជើងទី១ក្នុងលទ្ធផល០-៣ ប៉ុន្តែម្នាក់២គ្រាប់ពីកីឡាករ Georginio Wijnaldum និងកីឡាករ Divock Origi នៅក្នុងទឹកដី Anfield បានធ្វើឲ្យពួកគេឡើងទៅប៉ះជាមួយក្រុម Ajax ឬក្រុម Spursនៅវគ្គផ្តាច់ព្រ័ត្រ Champions League។

លោក Klopp បាននិយាយថា លោកត្រូវតែនិយាយរៀបរាប់ពីក្លិបមួយនេះ ថាមានបេះដូងធំណាស់ ហើយយប់នេះ វាពិតជារឿងមួយដែលមិនគួរឲ្យជឿទាល់តែសោះ។

លោកបាននិយាយថា ការប្រកួតទាំងមូល វាច្រើនហួសប្រមាណពេកហើយ ។ ឈ្នះការប្រកួតមួយនេះ ពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែយើងមិនបណ្តោយឲ្យរបូតគ្រាប់បាល់ណាមួយឡើយ លោកអត់ដឹងនោះទេថាតើក្រុមកីឡាកររបស់លោក អាចធ្វើវាកើតតាមរបៀបណានោះទេ៕