ហួសថ្លែង! បុរសម្នាក់ អង្គុយលើម៉ូតូ ត្រូវជនដៃដល់ ទាញកាំបិតផ្គាក់កាប់ចំក្បាល រងរបួសធ្ងន់ធ្ងរ ព្រោះតែរឿង...

01-05-2019 9:28am

កំពង់ស្ពឺៈ ព្រោះតែរឿងគុំនុំចាស់ទាស់សម្ដីគ្នាកាលពីថ្ងៃមុន ទើបជនដៃដល់ ទាញកាំបិតផ្គាក់កាប់មកលើជនរងគ្រោះ ពេលកំពុងអង្គុយលើម៉ូតូដោយដឹងខ្លួន បណ្ដាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ មឿន ភេទស្រី អាយុ៤១ឆ្នាំ ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ទែន បូរ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ កង គឹមយាន (ហៅកង ទន់) ភេទប្រុស អាយុ១៧ឆ្នាំ បណ្ដាលឲ្យរងរបួសក្បាលផ្នែកខាងស្ដាំធ្ងន់ ខណ:ពេលជនរងគ្រោះកំពុងអង្គុយលើម៉ូតូរបស់ខ្លួន ដោយមិនបានប្រុងប្រយ័ត្ន។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគឺទំនាស់ពាក្យសម្ដីកាលពីថ្ងៃមុន ជាហេតុនាំឲ្យជនដៃដល់គុំគួនប៉ងកាប់សម្លាប់ជនរងគ្រោះ។

ក្រោយកើតហេតុជន បង្កបានរត់គេចខ្លួនបាត់ស្រមោល។ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងចាត់ការតាមផ្លូវច្បាប់៕