អាហារ៧យ៉ាង ជួយផ្ដល់ភាពត្រជាក់ អំឡុងពេលរដូវក្ដៅ

27-04-2019 9:41am

កំពង់ឆ្នាំងៈ ពេលអាកាសធាតុនៅប្រទេសកម្ពុជា មានកម្ដៅក្ដៅខ្លាំងពេក អាចនឹងបង្កឲ្យមានផលប៉ះពាល់ដល់អារម្មណ៍ និងសុខភាពរបស់អ្នកបាន នៅថ្ងៃទី២៧ មេសា ២០១៩នេះ មន្ទីរ​សិកម្មខេត្តកំពង់ឆ្នាំង បានធ្វើការជ្រើ​សរើស និងបានដាក់បង្ហាញពីការលក់ដូរបន្លែសរីរាង្គ ដែលមិនមានសារជាតិគីមី ។ តើអ្នកត្រូវដឹងថា គួរជ្រើសរើសអាហារប្រភេទណា ដែលល្អចំពោះសុខភាព នៅអំទ្បុងពេលរដូវក្ដៅនោះ?

ខាងក្រោមនេះ ជាអាហារទាំង៧យ៉ាង ជួយផ្ដល់ភាពត្រជាក់អំទ្បុងពេលរដូវក្ដៅ៖

១/ ផ្លែឪឡឹកជាផ្លែឈើស្រស់ មានជាតិត្រជាក់ និងផ្ទុកនូវជាតិទឹកច្រើន ដែលអាចផ្ដល់នូវអត្ថប្រយោជន៍ល្អជាច្រើន ចំពោះសុខភាពនៅអំទ្បុងពេលរដូវក្ដៅ។ លើសពីនេះទៅទៀត ផ្លែឪឡឹក ក៏ជាអាហារសម្រន់ ឬអាហារពេលល្ងាចដ៏ល្អបំផុត ក្នុងការជួយសម្រកទម្ងន់ផងដែរ។

២/ ត្រសក់មិនត្រឹមតែជាបន្លែ ដែលជួយផ្ដល់ភាពត្រជាក់ប៉ុនណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្ដល់សំណើមដល់ស្បែក បំបាត់នូវជាតិពុលក្នុងរាងកាយ ជំនួយការរំលាយអាហារ និងគ្រប់គ្រងទម្ងន់ទៀតផង។

៣/ ផ្លែម្រះ ផ្លែម្រះមិនសូវពេញនិយមទេ ដោយសាររសជាតិ មិនគួរឲ្យចង់បរិភោគរបស់វា។ ប៉ុន្តែដូចជា ឱសថរសជាតិល្វីងគ្រប់យ៉ាង បន្លែនេះ គឺជារ៉ែមាស ដែលផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព ជាពិសេសទឹកដែលយកពីផ្លែម្រះ មានប្រយោជន៍សម្រាប់ជំងឺជាច្រើន មុខ ដូចជា ទឹកនោមផ្អែម និងជំងឺឆ្លងជាច្រើនទៀត។

៤/ ត្រឡាចមានគុណសម្បត្តិជាថ្នាំត្រជាក់បញ្ចុះទឹកមូត។ គ្រាប់ត្រឡាចស្ងួត យកមកបុកឲ្យល្អិតបរិភោគ ដើម្បីបន្សាបកម្ដៅបំបាត់គ្រុន។ បើ​តាមក្បូនតម្រា ខ្លះចែងថា ត្រឡាចមានអានុភាពបណ្ដេញជាតិពុលពីរាងកាយទៀតផង។

៥/ សាទ្បាត់បរិភោគស្លឹកសាទ្បាត់ពណ៌បៃតង លាយជាមួយនឹកទឹកប៉េងប៉ោះ ត្រសក់ហាន់ជាចំណិត និងខ្ទឹមក្រហម មុនបរិភោគអាហារពេលល្ងាច អាចជួយផ្ដល់ផលល្អ សម្រាប់សុខភាពនៅអំទ្បុងពេល ។

៦/ តែទឹកកកផឹកកាហ្វេច្រើននៅពេលព្រឹកព្រលឹម គឺពុំមានផលល្អចំពោះសុខភាពនោះទេ នៅអំទ្បុងពេលរដូវក្ដៅ ប៉ុន្តែផឹកតែទឹកកកនៅរដូវក្ដៅ អាចជួយផ្ដល់ភាពត្រជាក់ និងធ្វើឲ្យអ្នកមានសុខភាពល្អ ។

៧/ ទឹកដោះយ៉ាអួ ត្រូវបានគេចាត់ទុកថា ជាអាហារពេលព្រឹកដ៏ល្អបំផុត សម្រាប់សុខភាព ដែលជួយផ្ដល់នូវភាពត្រជាក់ ។

បញ្ជាក់ ៖ សូមធ្វើការជ្រើសរើសយកប្រភេទ បន្លែ ផ្លែឈើ ដែលលោកអ្នកគួរជ្រើសរើស បន្លែ បន្លែ ផ្លែឈើ និងចំណីអាហារ ប្រភេទណាដែលគួរធ្វើការជ្រើសរើសដែលមានប្រភពច្បាស់ លាស់អាចជឿរជាក់បាន ព្រោះបន្លែ ផ្លែឈើ និងចំណីអាហារ ក៏អាចផ្ដល់ផលអាក្រក់ដល់យើងបាន។

ផ្សារសហគមន៍ កសិកម្ម ខេត្តកំពង់ឆ្នាំង មានលក់ដុំ-រាយ អង្ករសរីរាង្គខ្មែរ បន្លែ ផ្លែឈើ សាច់ មាន់ស្រែ ពងមាន់ស្រែ ត្រី ត្រីឆ្អើរ ត្រីងៀត និងផលិតផលកសិកម្មកែច្នៃផ្សេងៗ ផលិតតាមស្ដង់ដារនៃគោលការណ៍ធម្មជាតិ សរីរាង្គ (ភី.ជី.អេស) និងសុវត្ថិភាព (ជី.អេ.ភី) និងសម្ភារកសិកម្មគ្រប់ប្រភេទ ។

ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្មាំង បើកលក់ជារៀងរាល់សប្ដាហ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាសយ័ដ្ឋាន ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕