សន្តិសុខ ត្រូវបានរឹតបន្តឹងនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក មុនជំនួបកំពូលរវាងលោក គីម និងលោក ពូទីន

24-04-2019 3:36pm

រុស្ស៊ីៈ សន្តិសុខ ត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុក ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធនេះ ខណៈពេលដែលលោក គីម ធ្វើដំណើរមកដល់ទីក្រុងកំពង់ផែសមុទ្រប៉ាស៊ីហ្វិកមួយនេះ សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ជំនួបមួយនេះ ត្រូវបានគេប្រកាសឲ្យដឹងកាលពីពេល១ថ្ងៃមុន ដើម្បីបញ្ចប់ការព្យាករណ៍អស់រយៈពេលជាច្រើនសប្តាហ៍ ពីពេលវេលា និងទីកន្លែងនៃជំនួបធ្វើឡើង។

ទីប្រឹក្សាវិមានក្រឹមឡាំង លោកយូរី អ៊ុយសាកូវ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីកាលពីថ្ងៃអង្គារថា ការរៀបចំត្រូវបានធ្វើឡើងជាមួយនឹងការរឹតបន្តឹងសន្តិសុខ ដោយសារក្តីកង្វល់សន្តិសុខកូរ៉េខាងជើង ។

មានតែច្រកចូលមួយគត់ ក្នុងចំណោមច្រកចូលជាច្រើនទៅកាន់ទីលានសាកលវិទ្យាស័យសហព័ន្ធ Far Eastern ជាកន្លែងដែលជំនួបកំពូលធ្វើឡើង បានបើកកាលពីព្រឹកមិញនេះ។ ក្រុមនគរបាល បានត្រួតពិនិត្យ មនុស្ស និងរថយន្តទាំងអស់ ដែលចូលទៅក្នុងបរិវេនសាកលវិទ្យាល័យ។

សម្រាប់លោកពូទីន ជំនួបជាមួយលោកគីម នឹងផ្តល់ឱកាសក្នុងការលើកឡើងពីឥទ្ធិពលរបស់លោកនៅក្នុងតំបន់ និងទទួលបានសក្តានុពលបន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក៕