ការប្រគំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រ ចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី នៅខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

20-04-2019 2:19pm

កំពង់ចាមៈ ការប្រគំតន្រ្តីយក្ស នៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទីពីរ បានកក្រើកក្រុងកំពង់ចាម ដោយមានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងមកពីបណ្តាស្រុកជាច្រើន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នា រង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រ ដែលបានទិញពីស្តង់ស្រាបៀរអាន់ឆ័រ ដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេស។ រីឯអ្នកខ្លះទៀត ជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។

កម្មវិធីពិសេសនេះ បានចាប់ផ្តើមចាប់ពីម៉ោង៨យប់តទៅ ដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះ មានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចម្រៀងកំពុងនិយមជាច្រើនរូបទៀត ដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នាពេញមុខឆាកតន្រ្តីយ៉ាងកក្រើកខេត្តកំពង់ចាម នាត្រីកាលនោះ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ពិសេសនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/ ។ ពិសាដោយការទទួលខុសត្រូវ៕