រកមុខឃើញហើយ ជើងខ្លាំងប្រចាំភូមិ! ក្រុមក្មេងទំនើង វាយកាប់ចាក់គ្នា ផ្អើលខេត្តកំពង់ឆ្នាំង

17-04-2019 2:27pm

កំពងឆ្នាំងៈ ក្រុមក្មេងទំនេីងមួយក្រុម បង្កការអុកឡុកវ៉ៃកាប់ចាក់គ្នាក្នុងពិធីបុណ្យចូលឆ្នាំង ចំថ្ងៃទី៣ ផ្អេីលភ្ញៀវជាតិ និងអន្តរជាតិរត់ជាន់ជើងគ្នា។ ហេតុការណ៍ភ្ញាក់ផ្អេីលរត់ជាន់ជេីងគ្នានេះ កេីតឡេីងនៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពពីប្រជាពលរដ្ឋ ដែលឃេីញហេតុការណ៍ ឲ្យដឹងថា នៅមុនពេលកេីតហេតុ មានបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងកម្សានក្នុងតំបន់វត្តត្រឡែងកែង ស្រាប់តែមានក្រុមក្មេងស្ទាវពីរក្រុមមានទំនាស់ពាក្យសម្តីគ្នា បានផ្ទុះចេញជាទំនាស់អំពេីហិង្សាដេញកាប់ចាក់គ្នាវក់វី ធ្វេីឲ្យភ្ញៀវ និងប្រជាពលរដ្ឋ ដែលមកលេងកម្សានផ្អេីលឆោឡោរត់ជាន់គ្នា។ នៅក្នងហេតុការកាប់ចាក់គ្នាខាងលេីនេះ ត្រូវបានគេរិះគន់ថា មិនមានសមត្ថកិច្ចណាមួយធ្វេីការបង្ក្រាបនោះឡេីយ និងបានធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋភ័យស្លន់ស្លោរត់ជាន់ជេីងគ្នា។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៧ ខែមេសានេះថា ក្រុមក្មេងទំនេីងបង្កការអុកឡុកដេញកាប់ចាក់គ្នាផ្អេីលក្នុងវត្តត្រឡែងកែងនោះ សុទ្ធតែជាអ្នកមកពីខាងឧត្តុង្គ មកលេងនៅទីនេះ។ ក្រោយពេលកេីតហេតុ ពួកគេបាននាំគ្នាជិះម៉ូតូគេចចេញអស់ហេីយ។ មកដល់ពេលនះនៅមទាន់មានការឃាត់ខ្លួនបានម្នាក់ណានោះឡេីយ។

លោកបានបញ្ជាក់ថា ពេលនេះ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕