ខ្ញុំបាទ អូស្មាន ហាស្សាន់ សូមគោរពជូនពរសម្ដេច សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ

15-04-2019 10:33am

ភ្នំពេញៈ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣  គ.ស ២០១៩នេះ, ខ្ញុំបាទ​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា​ ព្រមទាំងសហការី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា  នៃព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមបីបាច់ថេរក្សា សម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គមកុំបីឃ្លៀងឃ្លាតឡើយ៕