តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បញ្ជាឲ្យបញ្ឈប់បំរាមពន្លូតកូន អស់រយៈពេលជាច្រើនទសវត្សរ៍

12-04-2019 11:00am

កូរ៉េខាងត្បូងៈ នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយនៅថ្ងៃព្រហស្បត្តិ៍នេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានបញ្ជាឲ្យបញ្ឈប់បំរាមអស់រយៈពេលរាប់ទសវត្សរ៍របស់ប្រទេសមួយនេះ លើការពន្លូតកូន ដែលស្ថិតនៅក្នុងបទបញ្ជាដ៏តឹងរឹងបំផុតមួយនៅក្នុងប្រទេសបានអភិវឌ្ឍន៍របស់ពិភពលោកមួយនេះ។

គួរឲ្យដឹងថា ការពន្លូតកូន គឺខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ១៩៥៣ រហូតមក លើកលែងតែករណីមួយចំនួនតូចប៉ុណ្ណោះ ដូចជាពេលដែលស្រ្តីម្នាក់ ត្រូវបានគេចាប់រំលោភជាដើម។

កាលពីពេលកន្លងទៅ ស្រ្តីនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចនឹងត្រូវដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ សម្រាប់ការពន្លូតកូន ហើយគ្រូពេទ្យអាចនឹងជាប់គុក២ឆ្នាំ សម្រាប់ការជួយពន្លូតកូន។

ការកាត់ទោសសម្រាប់ការបំពានលើបំរាមមួយនេះ កម្រកើតមានឡើងខ្លាំងណាស់ ប៉ុន្តែការពិតថា ការពន្លូតកូនខុសច្បាប់ នឹងបង្កើតឲ្យមានការដិតដាមដ៏អាក្រក់មួយនៅក្នុងសង្គម។

គណៈកម្មាធិការយុត្តិធម៌ដែលមានសមាជិក៩រូបរបស់ចៅក្រមធម្មនុញ្ញ បាននិយាយថា ពួកគេបានស្នើសុំសភាកូរ៉េខាងត្បូង ឲ្យបង្កើតច្បាប់បញ្ឈប់បទបញ្ជាប្រឆាំងនឹងការពន្លូតកូនបច្ចុប្បន្ន នៅឆ្នាំ២០២០ខាងមុខនេះ៕