លោកស្រីប្រធានាធិបតី សៃ អ៊ីងវិន ប្ដេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីតៃវ៉ាន់-សហរដ្ឋអាមេរិក

12-04-2019 10:55am

តៃវ៉ាន់ៈ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន បានប្តេជ្ញាថា នឹងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលប្រទេសទាំង២ បានរំឭកខួបលើកទី៤០ នៃច្បាប់ទំនាក់ទំនងតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមិញ។

សុន្ទរកថាបើកកម្មវិធីក្នុងពិធីជប់លៀងអាហារពេលល្ងាច នៅឯសភាពាណិជ្ជកម្មអាមេរិក ស្ថិតនៅក្នុងទីក្រុងតៃប៉ិ លោកស្រី សៃ បាននិយាយថា កោះតៃវ៉ាន់ នឹងបន្តគិតគូ និងធ្វើជាម្ចាស់ភាគហ៊ុនដែលទទួលខុសត្រូវខ្ពស់ចំពោះការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតៃវ៉ាន់-អាមេរិក ដោយផ្អែកលើទំនាក់ទំនងអត្ថប្រយោជន៍រៀងៗខ្លួន។

អំឡុងសុន្ទរកថារបស់លោកស្រីសៃ អនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិក លោកដេវីដ មីឡេ បាននិយាយថា តៃវ៉ាន់ និងអាមេរិក មាននូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជិតដិត អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

លោកបន្តថា ការប្តេជ្ញាចិត្តមួយនេះ បានបង្កើតចន្លោះសម្រាប់ឲ្យតៃវ៉ាន់ អភិវឌ្ឍន៍នូវអ្វីដែលលោកគិតថាជាអចលនទ្រព្យដ៏អស្ចារ្យទាំង៣របស់ពួកគេ គឺលទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ចទីផ្សារ និងវប្បធម៌របស់ពួកគេ៕