ទស្សនាវិដេអូ អប់រំពីការប្រព្រឹត្តខ្លួន នាឱកាសបុណ្យចូលឆ្នាំថ្មី មកដល់!

12-04-2019 10:46am

ភ្នំពេញៈ វិដេអូ១ ដែលចេញផ្សាយប៉ុន្មានថ្ងៃមកនេះ ត្រូវបានគេមើលឃើញថា មានការរៀបរាប់យ៉ាងលម្អិតពីអាកប្បកិរិយាយុវជនគួរធ្វើខ្លួនយ៉ាងណាឲ្យត្រឹមត្រូវជុំវិញព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ បើតាមការឲ្យដឹងវិដេអូមានបង្កប់អត្ថន័យខ្ពស់នេះ នឹងចាក់ផ្សាយជាបន្តបន្ទាប់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក្នុងន័យបំផុសការយល់ដឹងបន្តទៀត។

ការលើកយកកម្មវិធីខាងលើនេះមកសម្តែងដើម្បីចូលរួមមួយផ្នែកទប់ទល់ការរាំច្រៀងច្រើនពេកហើយភាពសប្បាយរីករាយអំណរឆ្នាំថ្មីមានពិតមែនក៍មនុស្សទាំងអស់មិនត្រូវភ្លេចខ្លួនបង្ហាញនូវគុណធម៌សីលធម៌ដាក់គ្នាសមជាប្រទេសមានអរិយធម៌ខ្ពស់។ម្ល៉ោះហើយបើទោះជាយើងមិនអាចបកក្រោយបានយើងក៍នៅតែរំលេចរំលឹកខ្លះៗអប់រំយុវវ័យជំនាន់ក្រោយមានការយល់ដឹងជាបន្តជៀសវាងភ្លេចខ្លួនបង្កអំពើណាមួយស្មានមិនដល់ពេលចូលឆ្នាំ។

វិដេអូនេះជួយការគាំទ្រដោយព្រះវិជ្ជារង្សីឈឹម សំអាត កល្យាណសិរីព្រះគណៈថ្នាក់កិត្តិយសគណៈមហានិកាយទីប្រឹក្សាសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រធានពុទ្ឋិកសមាគមនិងជាព្រះចៅអាវាសវត្តព្រះសង្ឃខ្មែរនៃរដ្ឋវ៉ាសុីនតោនដែលព្រះអង្គបានចូលរួមសហការលើកតម្លៃអប់រំដល់ជនានុជនទាំងឡាយផងដែរ។

តោះទស្សនាវិដេអេមានអត្ថន័យអប់រំដូចម្តេចទាំងអស់គ្នា៖

https://www.facebook.com/612496578911597/posts/1132029426958307?sfns=mo