ដំណើរការរថយន្តក្រុង ដឹកពលរដ្ឋមិនយកប្រាក់ ក្នុងឱកាសចូលឆ្នាំថ្មី មិនមែនដើម្បីសន្លឹកឆ្នោត ដើម្បីកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ

12-04-2019 10:43am

ភ្នំពេញៈ អភិបាល នៃគណៈអភិបាលភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការដាក់ឲ្យដំណើរការ រថយន្តក្រុងសាធារណៈ ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅតាមបណ្តាខេត្តនានា ដោយមិនយកប្រាក់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មិនមែនធ្វើដើម្បីយកចំណេញសន្លឹកឆ្នោតនោះទេ តែជាការចែករំលែកក្នុងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី ក៏ដូចជាដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។

ការលើកឡើងរបស់អភិបាលរាជធានីបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ជូនដំណើរនិងពិនិត្យទីតាំងចំណតរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ ។

លោក ឃួង ស្រេង បានលើកឡើងបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់ រថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ ចំនួន១២០គ្រឿង ដោយដាក់គោលដៅ នៅជាប់ផ្លូវជាតិធំៗ មួយចំនួន ដើម្បីងាយស្រួល ធ្វើដំណើរទៅតាមបណ្តាលខេត្តនានាដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។

លោកថា សម្រាប់ថ្ងៃទី១នេះ មានប្រជាពលរដ្ឋច្រើន បានទៅទទួលសេវាការជិះរថយន្តក្រុង ជាមួយនឹងទឹកមុខសប្បាយរីករាយ និងការថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សម្រាប់ការងារខាងលើនេះ មានមជ្ឈដ្ឋានមួយចំនួន បានរិះគន់ទៅលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោថានេះ ជាសកម្មភាព គ្រាន់តែជាការ កេងចំណេញ សន្លឹកឆ្នោតតែប៉ុណ្ណោះ ។ ចំពោះការរិះគន់នេះ ត្រូវបានលោក ឃួង ស្រេង បញ្ជាក់ថា ការដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត នៅតាមបណ្តាខេត្តនានា ដោយមិនយកប្រាក់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មិនមែនធ្វើដើម្បីយកចំណេញសន្លឹកឆ្នោតនោះទេ តែជាការចែករំលែក ក្នុងការចំណាយ របស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជាដើម្បីកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ ។ បើដើម្បីតែសន្លឹកឆ្នោត សម្តេចតេជោ មិនមែនបន្តសកម្មភាព ផ្តល់សេវា រថយន្តក្រុងសាធារណៈ ជូនប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩នេះ ពុំមានព្រឹត្តិការណ៍បោះឆ្នោតអ្វីឡើយ តែរាជរដ្ឋាភិបាល នៅតែគិតគូរបម្រើជូនប្រជាពលរដ្ឋដដែល ។

គួររំលឹកថា ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបញ្ចេញរថយន្តក្រុង ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ដ និងពីបណ្តាខេត្ត មករាជធានីភ្នំពេញវិញ ជិះ ដោយមិនបង់ប្រាក់ (free) ដោយចេញដំណើរចាប់ពីម៉ោង ៥និង៣០ នាទីព្រឹក រីឯបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់រថយន្តក្រុងចំនួន ១១៥គ្រឿង និងកាណូតដឹកអ្នកដំណើរ ចំនួន ៤គ្រឿង ដើម្បីបម្រើសេវាដឹកជញ្ជូនសាធារណៈ តាមរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃ ១២ដល់ ១៨ខែមេសាឆ្នាំ ២០១៩ ដោយមិនគិតប្រាក់ដូចគ្នាផងដែរ។

គួរបញ្ជាក់ថា ទីតាំងចេញដំណើរ ទៅតាមបណ្តារាជធានីខេត្ត ដែលរដ្ឋបាលរាជភ្នំពេញរៀបចំ មានដូចខាងក្រោម៖ ផ្លូវជាតិ លេខ ១ ផ្លូវជាតិ លេខ ២ ផ្លូវជាតិ លេខ ៣ ផ្លូវជាតិ លេខ ៤ ផ្លូវជាតិ លេខ ៥ ផ្លូវជាតិ លេខ ៦ ផ្លូវជាតិ លេខ ៧ និង ផ្លូវជាតិ លេខ ៨ ដែរ នឹង ចាប់ផ្តើម ចេញដំណើរ ចាប់ផ្តើម នៅ ថ្ងៃ ទី ១២ ខែមេសា តែ ម្តង ហើយ ក្នុង នោះ ផ្លូវជាតិ លេខ ១ ភ្នំពេញ កណ្តាល ស្វាយ រៀង ចំនួន ៥ គ្រឿង ភ្នំពេញ កណ្ដាល ព្រៃវែង ចំនួន ៥ គឿ ង សរុប ចំនួន ១០ គឿ ង ។ ផ្លូវជាតិ លេខ ២ ភ្នំពេញ ទៅ តាកែវ ចំនួន ៥ គ្រឿង ។ ផ្លូវជាតិ លេខ ៣ ភ្នំពេញ ទៅ កែប ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ កំពត ចំនួន ៥ គ្រឿង សរុប ចំនួន ១០ គ្រឿង ។ ផ្លូវជាតិ លេខ ៤ ភ្នំពេញ ទៅ កំពង់ស្ពឺ ចំនួន ៣ គ្រឿង ភ្នំពេញ ទៅ ក្រុងព្រះសីហនុ ចំនួន ៧ គ្រឿង សរុប ចំនួន ១០ គ្រឿង ។

ផ្លូវជាតិ លេខ ៥ ភ្នំពេញ ទៅ កំពង់ឆ្នាំង ចំនួន ៥ គឿ ង ភ្នំពេញ ទៅ ពោធិ៍សាត់ ចំនួន ១០ គ្រឿង ភ្នំពេញ ទៅ បាត់ដំបង ចំនួន ១៥ គ្រឿង ភ្នំពេញ ទៅ បន្ទាយ មាន ជ័យ ១៥ គឿ ង សរុប ចំនួន ៤៥ គ្រឿង ។ ផ្លូវជាតិ លេខ ៦ ភ្នំពេញ ទៅ កំពង់ធំ ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ សៀមរាប ចំនួន ១៥ គ្រឿង សរុប ចំនួន ២០ គ្រឿង សម្រាប់ ផ្លូវជាតិ លេខ ៦ ។ ផ្លូវជាតិ លេខ ៦ និង ផ្លូវជាតិ លេខ ៧ ពី ភ្នំពេញ ទៅ កំពង់ចាម ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ ត្បូងឃ្មុំ ចំនួន ៥ គ្រឿង សរុប ចំនួន ១០ គ្រឿង ។ ផ្លូវជាតិ លេខ ៧ និង ផ្លូវជាតិ លេខ ៨ ភ្នំពេញ ទៅ ក្រចេះ ចំនួន ៥ គ្រឿង ភ្នំពេញ ទៅ ស្ទឹង ត្រែង ចំនួន ៥ គ្រឿង សរុប ចំនួន ១០ គ្រឿង ។

ដូច្នេះ យើង មាន ទាំងអស់ ចំនួន ១២០ គ្រឿង សម្រាប់ ការ ជូន ដំណើរ របស់ ប្រជាពលរដ្ឋ របស់ យើង ចេញ ទៅ ចូល ឆ្នាំ ហើយនឹង ត្រឡប់ ចូល ក្រុងភ្នំពេញ វិញ ។ ពួក គាត់ អាច ធ្វើ ដំណើរ ជ្រើសរើស តាម ផ្លូវ នេះ ។ ដូច្នេះ ខ្ញុំ គិត ថា ចូល ឆ្នាំ ឆ្នាំ នេះ មាន ភាព សប្បាយ រីករាយ របស់ ប្រជាជន របស់ យើង ក្នុង ការ ធ្វើ ដំណើរ » ៕