រឿងអាស្រូវផ្លូវភេទ បានក្លាយជាប្រធានបទដ៏រសើប នៅក្នុងក្រុមកីឡាការិនីជម្រើសជាតិកូឡុំប៊ី

11-04-2019 7:43am

បាល់ទាត់ៈ រឿងអាស្រូវផ្លូវភេទ បានក្លាយជាប្រធានបទដ៏​រសើបនៅក្នុងក្រុមកីឡាការិនីជម្រើសជាតិកូឡុំប៊ី ពេលដែលការចោទប្រកាន់ថា មានការរើសអើង និងការបំពានផ្លូវភេទមកលើក្រុមកីឡាការិនីវ័យក្មេង ដែលបានធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមជម្រើសជាតិ។

ក្រុមចលនា MeToo របស់កូឡុំប៊ី បានកើតមានឡើង បន្ទាប់ពីការផ្តល់ចម្លើយដ៏ឈឺចាប់ពីអតីតគ្រូពេទ្យព្យាបាលរោគដោយកាយវប្បកម្មម្នាក់ ដែលធ្លាប់ធ្វើការជាមួយក្រុមកីឡការិនីយុវតីជម្រើសជាតិកូឡុំប៊ី។

លោកស្រី Carolina Rozo វ័យ៣៨ឆ្នាំ បានបញ្ចេញឲ្យដឹងថា នាងបានខូចចិត្តជាខ្លាំង ក្រោយនាងក្លាយជាគោលដៅរបស់ឈ្លើងជញ្ជក់ឈាមផ្លូវភេទ ដែលជាគ្រូបង្វឹករបស់ក្រុមកីឡាការិនីក្រោមអាយុ១៧ឆ្នាំ លោក Didier Luna ។

ជាងនេះទៅទៀតលោកស្រីបានចោទប្រកាន់ផងដែរថា ក្មេងស្រីនៅក្នុងក្រុមកីឡាការិនីជម្រើសជាតិ ដែលគាត់បានព្យាបាល ត្រូវបានចែចងដោយបុរសតែម្នាក់នេះ៕