សត្វរមាសជិតផុតពូកមកពីអាហ្រ្វិក បានកើតកូនជាលើកទី២ នៅក្នុងសួនសត្វអាមេរិក

11-04-2019 7:16am

អាមេរិកៈ សួនសត្វមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Des Moines រដ្ឋ Iowa សហរដ្ឋអាមេរិក បានប្រកាសពីការកើតកូនសត្វរមាស ដែលជិតផុតពូជ ជាលើកទី២។

សួនសត្វ Blank Park បានអះអាងថា សត្វរមាសញីខ្មៅអាយុ៩ឆ្នាំមួយក្បាលមកពីភូមិភាគខាងកើតឈ្មោះ Ayana បានកើតកូនញីមួយក្បាលទម្ងន់៥០.៨គ.ក។

សត្វរមាសញី Ayana និងអាឈ្មោល Kiano បានផ្តល់កំណើតបានកូនដំបូងរបស់ពួកវា កាលពីឆ្នាំ២០១៦ ឈ្មោះ Tumani។

លោកវេជ្ជបណ្ឌិត June Olds ដែលជាមន្រ្តីកម្មវិធីបសុសត្វរបស់សួនសត្វ Blank Park បាននិយាយថា វាមានសុខភាពល្អណាស់ ហើយការកើតវាក៏ដំណើរការទៅយ៉ាងរលួនដែរ។ កូនរមាសញីនេះ អាចក្រោកឈរបានត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពពួកសត្វរមាសអាហ្វ្រិកទាំងនេះ ត្រូវបានគេចាត់ទុកថា កំពុងតែស្ថិតនៅក្នុងកម្រិតជិតផុតពូជដ៏គ្រោះថ្នាក់បំផុត ដោយសារតែការប្រម៉ាញ់ខុសច្បាប់៕