បែកធ្លាយវី​ដេអូ! ជនជាតិ​ចិន​ម្នាក់ បាញ់សម្លាប់ខ្លួនឯង នៅកន្លែងបាញ់ស៊ីបរបស់អ្នកធំម្នាក់

05-04-2019 12:45pm

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់​​ បាន​ទៅរៀនបាញ់កាំភ្លើង នៅកន្លែងបាញ់ស៊ីបរបស់អ្នកធំម្នាក់ ហើយ​បែរជាបាញ់សម្លាប់ខ្លួនឯង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។ នេះបើតាមវី​ដេអូ ដែលប្រភពផ្ដល់ឲ្យ។

បើតាមប្រភព ករណីធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងនេះ បានកើតឡើងនៅក្នុងកន្លែងបាញ់ស៊ីបរបស់លោក សុខ ខេមរិន្ទ អតីតមេប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្ថិតនៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជុំវិញករណីអត្តឃាតបាញ់សម្លាប់ខ្លួនឯងនេះផងដែរ លោក សុខ ខេមរិន្ទ អង្គភាពសារព័ត៌មាន CAM POST មិនអាចទំនាក់ទំនងសុំការបភ្លឺបានឡើយ។

អង្គភាពសារព័ត៌មាន Cam Post នឹងលម្អិតព័ត៌មាននេះ!