រន្ធត់ណាស់ ព្រះអើយ! រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន SP បុកនិងកិនពីលើម៉ូតូ១គ្រឿង ផ្ដាច់យកជីវិតក្មេងប្រុស២នាក់ នៅព្រះសីហនុ

28-03-2019 11:14am

ព្រះសីហនុៈ ញាក់សាច់!!! រថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន SP តៃកុងបើកបរដោយគ្មានការប្រុងប្រយ័ត្ន ក្នុងល្បឿនលៀន មិនគិតដល់អាយុជីវិតអ្នកដទៃ បោលទៅបុកកិនលើម៉ូតូ១គ្រឿង បណ្ដាលឲ្យក្មេងប្រុស២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម កណ្ដាលថ្នល់ កាលពីវេលាម៉ោង៥៖១៥នាទីល្ងាច ថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវកែងរ៉ា សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្នុងករណីគ្រោះចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បណ្ដាលឲ្យក្មេងប្រុសទាំង២នាក់ស្លាប់ ទី១. ឈ្មោះ ឆេង ប៊ុនស៊ឺ រៀនថ្នាក់ទី១០B នៃសាលាឡាយហ្វ៍ និងទី២. ឈ្មោះ លីម កាលីន រៀនថ្នាក់ទី៧B នៃសាលាឡាយហ្វ៍ដូចគ្នា។

បើតាមការឲ្យដឹងពីសមត្ថកិច្ចថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុដើម ដែលនាំឲ្យមានគ្រោះថ្នាក់បែបនេះ៕