ធនាគារអភិវឌ្ឍន៍ចិន ផ្តល់ហិរញ្ញបទាន១៩០ពាន់លានដុល្លារ សម្រាប់គម្រោង "ផ្លូវ១ ក្រវ៉ាត់១"

27-03-2019 3:31pm

ចិនៈ ធនាគារអភិវឌ្ឍន៍ចិន(CDB) បានផ្តល់ហិរញ្ញបទានជាង១៩០ពាន់លានដុល្លារ សម្រាប់ជាង៦០០គម្រោត នៃផែនការ “ផ្លូវ១ ក្រវ៉ាត់១” ចាប់តាំងពីឆ្នាំ២០១៣រហូតមក។ នេះបើយោងតាមការអះអាង របស់លោក ចេង ជីយី ប្រធានធនាគារ CDB បាននិយាយប្រាប់វេទិកា Boao (ប៉ោ) កាលពីថ្ងៃពុធ។

លោក ចេង បាននិយាយថា មកទល់នឹងដំណាច់ឆ្នាំ២០១៨ ពាណិជ្ជកម្មអន្តរជាតិយោគយល់របស់ធនាគារ CDB ក្នុងប្រទេសជាច្រើនតាមបណ្តោយគម្រោង “ផ្លូវ១ ក្រវ៉ាត់១” មានចំនួនទឹកប្រាក់១០៥.៩ពាន់លានដុល្លារ រាប់បញ្ចប់ស្មើនឹង៣៤ភាគរយ នៃពាណិជ្ជកម្មអន្តរជាតិទាំងអស់របស់ធនាគារ។

សូមបញ្ជាក់ថា គម្រោង “ផ្លូវ១ ក្រវ៉ាត់១” ស្ថិតនៅកណ្តាលយុទ្ធសាស្រ្តនយោបាយបរទេសរបស់ចិន។ វាត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញបក្សកុំម្មុយនិស្តកាន់អំណាច កាលពីឆ្នាំ២០១៧ ដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់លោកប្រធានាធិបតី ហ្ស៊ី ជីងពីង ដើម្បីឲ្យចិនចូលរួមតួនាទីដឹកនាំពិភពលោក៕