ក្រេបទឹកឃ្មុំអស់ជាច្រើន​ដង ដៃទាំងគូ​ជាប់ខ្នោះ ទើបដឹងថា ទឹក​ឃ្មុំអូនមិនទាន់គ្រប់ខែ

24-03-2019 12:16pm

ភ្នំពេញៈ បុរសម្នាក់ មានទំនាក់ទំនងស្នេហារជាមួយនារីរួមការងារម្នាក់​ តែមិនបាន​ដឹងថា សង្សារខ្លួនមាន​អាយុប៉ុន្មានទេ ​ធ្លាប់ដើ​​រលេងជាមួយគ្នាច្រើ​នលើកច្រើនសារ ប៉ុន្តែមិនបានស៊ីជម្រៅ ប៉ុន្តែ​ថ្ងៃមួយអ្នកទាំងពីរ បាននាំ​គ្នាលេងនៅកោះពេជ្រ រហូតត្រូវរ៉ូវគ្នា ក៏​ឡើ​ងដេកផ្ទះសំណាក់រួមភេទបាន​២ដង ហើ​យក៏​ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន លុះស្អែកឡើ​ងខាងប្រុសមិនអស់ចង់ ក៏​នាំគ្នាឡើ​ងផ្ទះសំណាក់ដដែលនោះទៀត ហើ​យរួមភេទបានសម្រេច បីដងថែមទៀត ទើ​បនាំនាងត្រឡប់ទៅផ្ទះវិញ ចៃដន្យម្តាយឪពុកនាងឃើញ ក៏សួរដេញដោល រហូតដឹងរឿងរ៉ាវ ក៏រត់ទៅប្ដឹងសមត្ថកិច្ច ឲ្យ​ឃាត់ខ្លួនតែម្ដង។

ប្រភពព័ត៌មាន បានឲ្យដឹងថា រឿងរ៉ាវស្នេហាខាងលើនេះ គូស្នេហ៍ទាំងពីរ បានព្រមព្រៀងគ្នាឡើងផ្ទះសំណាក់ តាំងពីម៉ោង៤ល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ "២២២" ស្ថិតក្នុងភូមិដើ​មមៀន សង្កាត់ដើ​មមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បុរសជាប់ទោសព្រោះស្នេហារូបនេះ ឈ្មោះ សំ ចន្ថា ហៅវ៉ែន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុង​ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ ​ចំណែកនារីរងគ្រោះ អាយុ១៤ឆ្នាំ ធ្វើការជាមួយគ្នា។

សមត្ថកិច្ច បានប្រាប់​រឿងហេតុ ឲ្យ​ដឹងថា មុនពេលកើតហេតុនារី​រងគ្រោះ និងជនសង្ស័យ​ ធ្វើ​ការនៅរោងចក្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ផ្នែកកាត់ព្រុយខោអាវជាមួយគ្នា ពួកគេទាំងពីរស្គាល់​គ្នា​បានរយៈពេល៥ខែ ពេលនោះជនសង្ស័យ និងជនរងគ្រោះ ក៏ចាប់ផ្តើ​មលួច​ស្រឡាញ់គ្នា និងធ្លាប់បានដើ​រលេងជាច្រើ​នដង ប៉ុន្តែមិនធ្លាប់បានរួមភេទជាមួយគ្នាទេ។

សមត្ថកិច្ច បន្តថា លុះដល់ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ ខាងប្រុស ក៏​បានបបួលនារី​រងគ្រោះ ដើរលេងនៅកោះពេជ្រ រហូតដល់វេលាកើ​តហេតុខាងលើ​ បាននាំគ្នាទៅដេករួមភេទជាមួយគ្នា បានសម្រេចចំនួន២ដង នៅផ្ទះសំណាក់ "យីហោ២២២" ហើ​យនៅថ្ងៃទី១៨ ខែឆ្នាំដដែល បានបន្តដេកនៅផ្ទះសំណាក់ដដែលទៀត ហើ​យបានរួមភេទជាមួយគ្នាបានសម្រេចចំនួនបីដងទៀត។ លុះរហូតដល់ថ្ងៃទី១៩ ខែឆ្នាំដដែល ទើបជនសង្ស័យ​ បាននាំនារី​រងគ្រោះត្រឡប់ទៅផ្ទះវិញ ត្រូវបានម្តាយឪពុកសួរនាំដឹងរឿង ហើយក៏រត់ទៅប្ដឹង​សមត្ថកិច្ច លុះ​ដល់ថ្ងៃទី២១ ខែឆ្នាំដដែល សមត្ថកិច្ច ក៏​បានឃាត់ខ្លួនខាងប្រុស​តែម្តង ដល់ពេលសមត្ថកិច្ច​ឃាត់ខ្លួន ខាងប្រុសទើបតែ​ដឹងថា ខាងស្រីមិនទាន់គ្រប់អាយុនៅឡើយ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ​ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ  ដើម្បីចាត់ការបន្តតាមនីតិវិធី៕