ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរបរិស្ថាន ចុះណែនាំអប់រំម្ចាស់ការដ្ឋានចំនួន៤ ក្នុងសង្កាត់៣

21-03-2019 3:55pm

ក្រុងព្រះសីហនុៈ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារចម្រុះ នៃរដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរបរិស្ថាន រួមនឹងក្រុមហ៊ុនដឹកកាកសំណល់ ដឹកនាំដោយលោក លឹម ភត្រី បានចុះណែនាំអប់រំម្ចាស់ការដ្ឋានចំនួន៤ទីតាំង ក្នុងសង្កាត់៣ ក្រុងនិងខេត្តព្រះសីហនុ ។

ក្រុមការងាចម្រុះបានអប់រំណែនាំ និងធ្វើកំណត់ហេតុតាមការដ្ឋានចំនួន៤កន្លែង ដោយធ្វើកំណត់ហេតុរួច ហើយបើម្ចាស់ការដ្ធានខាងលើ មិនអនុវត្តតាមកិច្ចសន្យានោះ លើកក្រោយក្រុមការងារនឹងមានវិធានការផាកពិន័យតាមច្បាប់តែម្តង៕