ជនសង្ស័យសំខាន់ នៅពីក្រោយការបាញ់ប្រហារ នៅនូវែលសេឡង់ ឡើងតុលាការ

16-03-2019 12:38pm

នូវែលសេឡង់ៈ ជនសង្ស័យសំខាន់នៅពីក្រោយការបាញ់ប្រហារដ៏កក្រើកនៅក្នុងព្រះវិហារ ដែលបានសម្លាប់មនុស្ស៤៩នាក់ ក្នុងប្រទេសនូវែលសេឡង់កាលពីថ្ងៃសុក្រ បានបង្ហាញខ្លួននៅតុលាការ ក្នុងករណីចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា។

លោក Brenton Tarrant អាយុ២៨ឆ្នាំ សញ្ជាតិអូស្ត្រាលី បានបង្ហាញខ្លួននៅក្នុងតុលាការក្នុងឯកសណ្ឋានអ្នកទោសពណ៌ស និងមានដៃជាប់ខ្នោះ។ ការចោទប្រកាន់ផ្សេងទៀត នឹងត្រូវធ្វើឡើងដើម្បីប្រឆាំងនឹងគាត់។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រីចាស៊ីនដា អាឌឺន បាននិយាយថា លោក Tarrantមានកាំភ្លើង៥ដើម និងលិខិតកាន់កាប់អាវុធទៀតផង ហើយច្បាប់ចរាចរណអាវុធនៅក្នុងប្រទេសពួកយើងនឹងត្រូវធ្វើការផ្លាស់ប្តូរ។

ដោយឡែក មនុស្ស២នាក់ផ្សេងទៀត កំពុងជាប់ឃុំឃាំង ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានប្រវត្តិឧក្រិដ្ឋកម្មនោះទេ៕