ប៉ូលិសស្រុកស្នួល វាយខ្នោះយុវជន២នាក់ រឿងគ្រឿងញៀន

14-03-2019 4:45pm

ក្រចេះ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្នួល បានធ្វើការចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចគីឡូម៉ែត្រ១០១ ភូមិក្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយ​ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩។

ជនសង្ស័យទី១ឈ្មោះ ផល ផាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ២/ឈ្មោះ ឆន ដន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

វត្ថុតាងដកហូត​រួមមាន ៖ ម្សៅក្រាមព៌ណសសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន៥កញ្ចប់ (០១កញ្ចប់ធំ, ០៤កញ្ចប់តូច), ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៣គ្រាប់, កាបូបដៃពណ៌ខ្មៅមួយមានប្រាប់ចំនួន១០ម៉ឺនរៀល, ទូរសព្ទ័ចំនួន២គ្រឿង(ចាស់), ម៉ូតូចំនួនពីរគ្រឿង (គុណភាពចាស់)។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ដុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕